
ភ្នំពេញៈ លោកស្រី អាន ផល្លា ជា ពិសី ប្រធានសមាគមន៍នារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឃន៍ ខណ្ឌឬស្សីកែវ ដែលតែងតែបង្ហោះសារពីសកម្មភាពផ្សេងៗ លើទំព័រ Facebook ផ្លូវការរបស់លោកស្រីមានគណនី Ann Phalla ត្រូវជនខិលខូចលួចយករូបភាព ទៅកាត់តបង្កើត Facebook ក្លែងក្លាយមានគណនី Noy ChhengHun ដើម្បីប្រើប្រាស់ក្នុងបំណងមិនល្អ ។
ជាមួយគ្នានេះ លោកស្រី អាន ផល្លា នៅយប់ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៨នេះ ក៏បានអំពាវនាវឲ្យមិត្តភក្តិក្នុង Facebook ជួយសហការទប់ស្កាត់ និងប្រុងប្រយ័ត្នខ្ពស់ ចំពោះព័ត៌មានមិនពិតទាំងឡាយណា ដែលចេញដោយគណនី Facebook Noy ChhengHun ក្លែងក្លាយនោះ ។

លើសពីនេះទៅទៀត លោកស្រីប្រធានសមាគមន៍នារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឃន៍ ខណ្ឌឬស្សីកែវរូបនេះ ក៏បានជំរុញជនដែលខិលខូចលួចយករូបភាពរបស់លោកស្រី ទៅកាត់តបង្កើតគណនី Facebook ក្លែងក្លាយនោះ ត្រូវបញ្ឈប់អំពើទុច្ចរិតរបស់ខ្លួនជាបន្ទាន់ ។

សូមជម្រាបថា មួយរយៈកាលកន្លងមកនេះ Facebook ផ្លូវការមួយចំនួន របស់ថ្នាក់ដឹកនាំសំខាន់ៗ ក៏ត្រូវបានជនអនាមិកលួចយក (Hack) លួចយកទៅប្រើប្រាស់ ក្នុងគោលបំណងមិនល្អផងដែរ ហើយអស់លោក លោកស្រីជាម្ចាស់គណនី ក៏បានបញ្ជាក់ថា នឹងមិនទទួលខុសត្រូវឡើយ ចំពោះការប្រើប្រាស់របស់ Facebook នោះក្នុងអំពើទុច្ចរិត៕


