Sponsor
អាម៉ាប៉ាប៉ាញ៉ូស

កណ្ដាលៈ ជនសង្ស័យ២នាក់ រួមនឹងថ្នាំញៀន និងកាំភ្លើងខ្លីមួយដើម ត្រូវបាន​កម្លាំងនគរបាលស្រុកអង្គស្នួល ធ្វើការបង្ក្រា និងឃាត់ខ្លួន បាន​កាលពីវេលាម៉ោង១០និង១៥នាទីយប់​ថ្ងៃទី១១ខែឧសភា ឆ្នាំ២០១៨ ចំណុចលើផ្លូវជាតិលេខ៤ ស្ថិតក្នុង​ភូមិត្រពាំងរាំង ឃុំព្រៃពួច ស្រុកអង្គស្នួល ខេត្តកណ្តាល។

អធិការស្រុកអង្គស្នួល លោកវរសេនីយ៍ឯក មាន សំណាង បានឲ្យ​ដឹងថា ជនសង្ស័យ ទី១ ឈ្មោះហួត មឿន ហៅប៉ាវ ហៅម៉ន ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ម៉ូតូ មានទីលំនៅបច្ចុប្បន្ន នៅភូមិចំរើនផល ឃុំពោធិ៍ម្រាម ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ។ ២-ឈ្មោះ ធឿស សំអាង ភេទប្រុស អាយុ២៨ឆ្នាំ ជនជសតិខ្មែរ មុខរបរជាងឡានមានទីលំនៅភូមិអង្គមេត្រី ឃុំស្រលាំងគ្រើល ខេត្តកំពង់ស្ពឺ។

លោកអធិការ បានបន្តថា មុនពេលកើតហេតុ កម្លាំងជំនាញគ្រឿងញៀន សហការជាមួយកម្លាំងសណ្តាប់ធ្នាប់ចរាចរណ៍​ បានស្ទាក់​ត្រួតពិនិត្យរថយន្តឡិចស៊ីស RX៣០០មួយគ្រឿងពណ៌ស គ្មានស្លាក​លេខ ខណៈកំពុងបើកបរពី​លិចទៅកើត ដោយក្នុង​រថយន្តមានមនុស្សប្រុស២នាក់ ពេលឆែកឆេរ ស្រាប់តែ​រកឃើញ​​ថ្នាំញៀន១កញ្ចប់ (ទម្ងន់១ជី) អាវុធខ្លីធន់ K.៥៩ មួយដើម បង់១ គ្រាប់៤គ្រាប់ ស្រោមអាវុធខ្លី៤ និងថង់វេចខ្ចប់ ថ្នាំញៀនដែកកេះជាច្រើននៅក្នុង​កាបូបស្ពាយឈ្មោះ ហួន មឿនហៅប៉ាវ។ ក្រោយពីត្រួតពិនិត្យឃើញវត្ថុតាងទាំងនេះហើយ ជនសង្ស័យឈ្មោះ ហួន មឿន បាន សារភាពថា ថ្នាំ​ញៀននេះ ខ្លួនបានទិញពីជនមិនស្គាល់ឈ្មោះនៅភ្នំពេញ ទិញម្តងៗចំនួនពី៤០០$ទៅ៥០០$ ដើម្បីយកទៅលក់បន្ត។ ចំណែកអាវុធខ្លី ឈ្មោះ ថន ភេទប្រុស នៅតាខ្មៅជាអ្នកឲ្យមកប្រើ។

បច្ចុប្បន្នជនសង្ស័យ រួមនឹងវត្ថុតាង ត្រូវបានបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកអង្គស្នួល ដើម្បីសាកសួរបន្ត និងកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor