Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ព្រះសីហនុៈ មេបញ្ជាការរងស្រុកព្រៃនប់ម្នាក់ ត្រូវបានគេជួយសង្គ្រោះអាយុជីវិត ដោយការដឹកបញ្ជូនមកកាន់មន្ទីរពេទ្យនៅរាជធានីភ្នំពេញ បន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរណ៍ កាលពីព្រឹកមិញ នៅក្នុងខេត្តព្រះសីហនុ។

ភ្នាក់ងារអង្គភាពសារព័ត៌មាន CAM POST  ប្រចាំខេត្តព្រះសីហនុ លោក ធឿន ស៊ុបព្រី បានរាយការណ៍មកថា មន្រ្តីកងរាជអាវុធហត្ថម្នាក់ បានរងរបួសធ្ងន់ ត្រូវបានគេជួយសង្គ្រោះ ចំណែកម្នាក់ទៀត បាត់បង់ជីវិតនៅកន្លែងកើតហេតុ ក្រោយពីរថយន្តស្រាបៀរ TUBORG បុកជាមួយរថយន្តបាឡែន កាលពីម៉ោង១១ព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៨ នៅ​តាមបណ្ដោយផ្លូវជាតិលេខ៤ ស្ថិតក្នុងភូមិត្រពាំងគា ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

លោក ស៊ុបព្រី បានដកស្រង់សមត្ថកិច្ចថា គ្រោះថ្នាក់ចរាចរណ៍នេះ បង្កឡើងរវាងរថយន្តធុនធំម៉ាកដេវ៉ូ ពាក់ស្លាកលេខ​ភ្នំពេញ 3D-2056 ដឹកស្រាបៀរ​ TUBORG បើកបរតាមបណ្ដោយផ្លូវជាតិលេខ៤ ក្នុងទិសដៅ​ពីកំពង់សោមមកភ្នំពេញ មកដល់ចំណុចកើតហេតុ ក៏បានបុកជាមួយ​រថយន្តបាឡែន​ ពាក់ស្លាកលេខភ្នំពេញ 2T-2534 ដែលបញ្ច្រាសទិសគ្នាពេញទំហឹង​ បណ្ដាលឲ្យមនុស្សគៀបស្លាប់នៅក្នុងរថយន្ត ចំណែកមន្រ្តីកងរាជអាវុធហត្ថរងរបួសធ្ងន់។

តាមសេចក្តីរាយការណ៍ចុងក្រោយ នៅម៉ោង១រសៀលនេះ មន្រ្តីកងរាជអាវុធដែលរងរបួសធ្ងន់ ហើយត្រូវបានគេបញ្ជូនមកសង្គ្រោះនៅភ្នំពេញនោះ ពេលនេះ​បានបាត់ជីវិត​តាមផ្លូវហើយ ដោយសារតែស្ថានភាពរបួសធ្ងន់ធ្ងរពេក។ ទោះជាបែបណា គេមិនទាន់ស្គាល់អត្តសញ្ញាណជនរងគ្រោះទាំងពីរនាក់ និងអ្នកបើកបរម្ខាងទៀតឡើយ។

ក្រោយកើតហេតុ គេបានឃើញវត្តមានសមត្ថកិច្ចជាច្រើនចុះទៅកាន់ទីនោះ ដើម្បី​ជួយអន្តរាគមន៍ និងបញ្ចៀសការកកស្ទះចរាចរណ៍ ចំណែករថយន្តទាំង២គ្រឿង ក៏ត្រូវបានបញ្ជូនយកទៅរក្សាទុកនៅ​អធិការដ្ឋាននគរបាលស្រុកព្រៃនប់ផងដែរ​៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor