header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

លោកយាយ ឃឹម ជា ស្រ្តីខ្មែរដែលបានឡើងបង្ហូតទង់ជាតិកម្ពុជា នៅលើប្រាសាទព្រះវិហារ នាឆ្នាំ១៩៦៣ បន្ទាប់ពីខ្មែរឈ្នះក្តីជាមួយប្រទេសថៃ និងជាអតីតវីរៈនារីដ៍អស្ចារ្យ ក៏ដូចជាស្រ្តីខ្មែរមានរូបសម្រស់ល្អឯកនៅក្នុងកំឡុងឆ្នាំនោះ បានទទួលមរណភាពហើយ នៅជន្មាយុ៨០ឆ្នាំ កាលពីម៉ោង ១១ និង ៥៥នាទី យប់ ថ្ងៃទី ០៣ ខែមិថុនា ឆ្នាំ ២០១៨ ក្នុងទឹកដីខេត្តកំពង់ធំ។

សូមជម្រាបជូនថា កាលពីកុមារភាព កុមារី ឃឹម ជា បានសិក្សានៅសាលាបឋមសិក្សាកំពង់ធំក្រុង រួចបន្តការសិក្សានៅអនុវិទ្យាល័យកំពង់ធំ ។ ក្នុងឆ្នាំ ១៩៦៣ កញ្ញា ឃឹម ជា ត្រូវបានគណៈកម្មការយុវណ្ណខេត្ត ជ្រើសរើសជាអ្នកបង្ហូតទង់ជាតិនៃព្រះរាជាណាចក្រកម្ពុជា ក្នុងកម្មវិធី ទទួលប្រាសាទព្រះវិហារ មកជារបស់កម្ពុជាវិញ ក្រោមព្រះរាជធិបតីភាព ព្រះបរមរតនកោដ្ឋ នៅលើកំពូលភ្នំប្រាសាព្រះវិហារ។

ពេល លោកយាយ ឃឹម ជា បង្ហូតទង់ជាតិ

ក្នុងរបបសាធារណរដ្ឋខ្មែរ អ្នកស្រី ឃឹម ជា នៅតែបន្តអាជីពជាគ្រូបង្រៀនដដែល តែត្រូវផ្លាស់ទៅបង្រៀនទៅសាលាបឋមសិក្សាពញាក្រែក នាទីក្រុងភ្នំពេញ។

គួរបញ្ជាក់ផងដែរថា ៖ មេដឹកនាំកំពូលរបស់កម្ពុជាពីររូប គឺអតីតព្រះមហាក្សត្រ នរោត្តម សីហនុ និងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានឆ្លងកាត់នូវជម្លោះរ៉ាំរ៉ៃ និងឈឺចាប់ជាទីបំផុត ជាមួយប្រទេសថៃ ជុំវិញជម្លោះប្រាសាទព្រះវិហារ ដែលបានកើតឡើងលើកទីមួយ នៅទសវត្សន៍ឆ្នាំ១៩៥០ និងលើកទី២នៅឆ្នាំ២០០៨ រហូតដល់ឆ្នាំ២០១៣។

ទោះជាកម្ពុជាស្ថិតក្នុងស្ថានភាពលំបាក និងតឹងតែងយ៉ាងណាក៏ដោយ លទ្ធផលឈ្នះក្តីក្តាំលើជម្លោះទាំងពីរលើករបស់កម្ពុជា ទៅលើភាគីថៃបានបង្ហាញពីសមត្ថភាពដឹកនាំ និងភាពឈ្លះវៃដ៏អស្ចារ្យរបស់ឥស្សរជនខ្មែរទាំងពីររូប៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post