header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ ជនជាតិវៀតណាមប្រុសស្រីចំនួន១៥នាក់ ត្រូវបានកម្លាំង​នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនិតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ធ្វើការឃាត់ខ្លួន នៅវេលាម៉ោង១០និង២៥ នាទីព្រឹកថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៨ បន្ទាប់ពីពួកគេមករស់នៅ និងធ្វើការដោយខុសច្បាប់។

ប្រតិបត្តិការនេះ ត្រូវបានកម្លាំង​នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនិតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដឹកនាំដោយលោក សៀង សុខ ព្រះរាអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងមានការចូលរួមពីលោក លឹម ស៊ាងហៃ ក្រឡាបញ្ជី បានសហកាជាមួយ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីចុះត្រួតពិនិត្យគោលដៅ៖ ផ្ទះជួលលេខ១២BEo ផ្លូវលេខ៩០ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធីលោកឧត្តមសេនិយ៍ឯក អ៊ុក ហៃសីឡា បានឲ្យដឹងថា ជាលទ្ធផលកម្លាំងបានរកឃើញជនជាតិវៀតណាម​ ១៥នាក់ ស្រី១១នាក់ បានលួចស្នាក់នៅ និងប្រកបរបរដោយខុសច្បាប់ប្រើប្រាស់ឯកសារមិនត្រឹមត្រូវ

ក្រោយប្រតិបត្តិការរួច សមត្ថកិច្ចបានបញ្ជូនជនជាតិវៀតណាមខាងលើនេះ​ មកកាន់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីត្រួតពិនិត្យឯកសារ និងសាកសួរតាមនីតិវិធីច្បាប់៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post