header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ករណីដែលកំពុងតែមានការចាប់អារម្មណ៍ ថ្មីនេះគឺនៅចំណតផ្សារ AEON II គឺតែងតែមាននូវរាល់ការបាត់បង់ចំនែក នៃរថយន្ត ឬក៏គេជិះបុក កំពិត បាត់ស្តុប​ ឬកញ្ចក់...​ គឺពុំមានការទទួលខុសត្រូវទេ។ សង្ឃឹមថា ខាងផ្សារ AEON II ចេញបកស្រាយ និងបន្ថែមសន្តិសុខយាម នៅចំណតយានយន្ត។

អ្នកលេងហ្វេសប៊ុកម្នាក់បានលើកឡើងថា ៖ 

ថ្ងៃនេះមកនិយាយអំពី​ Aeon II បន្តិច​ បើបងប្អូនចង់ទៅលេងសូម​មេត្តា​ យករថយន្តទៅតាមខ្លួនម៉ងទៅ​ 😂 បើយកដាក់កាបូនយកតាមខ្លួនកាន់តែល្អណា ព្រោះ​Aeon II សន្តិសុខគាត់និយាយ​ថា​ រាល់ការបាត់បង់ចំនែកនៃរថយន្ត​ឬក៏គេជិះបុក​ បាត់ស្ទុប​.....​ គឺពួកគាត់អត់ទទួលខុសត្រូវទេ​ សំខាន់ត្រង់ពាក្យ​ "​ បើបងប្អូនអាចដោះកញ្ជក់ឡាន​ឬស្ទុប​ care ខ្លួនឯងបានកាន់តែល្អព្រោះជាសំភារ:របស់បងប្អូន​ .....​

បើចង់ដឹងច្បាស់សូមមើល​ Video ខាងក្រោម ខ្ជិលនិយាយច្រើនព្រោះសំដីពួកគាត់និយាយពិបាកស្ដាប់ ខ្ញុំមិនចង់ថតទេ តែមុននិង ខ្ញុំថតនេះ ពួកគាត់និយាយថា បាត់កញ្ជក់ឡានជាកំហុងរបស់ពួកខ្ញុំ ??? ម៉េចបានជាកំហុសពួកខ្ញុំ???? គាត់និយាយទៀតថា " ឡានជិះចូលចំណត Aeon II គឺ camera ថតតែពីមុខ និងក្រោយឡានទេ មិនបានថតឡានទាំងមូលទេ "

គាត់ចង់មានន័យថា កញ្ចក់ឡានហ្នឹងបាត់ពីណា ហើយមកចោទពួកគាត់មែន ???? ហើយខ្ញុំមានពេលណាស់ អោយចោលលួចកញ្ជក់ឡានហើយ មកហៅបងប្អូន កូនក្មួយទៅដើរលេង Aeon ហើយមកចោតអោយពូឯង ទទួលខុសត្រូវមែន ??

ធ្វើដូចខ្ញំ បន់អោយលោកចោលអើយមកលួចកញ្ជក់ឡានខ្ញំ ព្រះអើយព្រះ ចង់សួរថា យកអីមកគិត ?? Aeon មាន camera តើ ? ម៉េចមិនឆែកមើលទៅ ?? បើអោយនិយាយសំដីគាត់អានដល់ស្អែកទៀតមិនទាន់អស់ផង !!

ស្អប់ត្រង់និងម៉ង បើខ្លួនឯងធ្វើខុស ម៉េចមិនទទួលកំហុសថាខ្លួនឯងធ្វើខុស សំដីចេញមកដូចសត្វធ្វើដូចខ្ញុំមិនដល់វា ខ្ញុំគ្មានពេលទំនេញមកឈ្លោះជាមួយអ្នកឯងទេ តែសំដីអ្នកឯងវាឡូយពេក បើចេះទទួលស្គាល់កំហុសហើយសុំទោសទៅវាងាប់មែន​ ??

សូមបងប្អូនជួយ share អោយបានដឹងដល់អ្នកគ្រប់គ្រង Aeon II រថយន្តខ្ញុំ RX 200t 2018 ផ្លាកលេខ 2BD 8288

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post