header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

កោះកុង៖ ករណីគ្រោះថ្នាក់ចរាចរណ៍ដ៍រន្ធត់មួយ ខណៈភ្លៀងរលឹមស្រិចៗ រថយន្តកាមរីឆ្លាមមួយគ្រឿងបើកបរជ្រុលចង្កូត ទៅបុកនឹងរនាំងការពារស្ពាន នៅចំណុចស្ពានទី ៣ ជិតអង់តែនទី ៥ ត្រង់ចន្លោះគីឡូមែត្រលេខ ១៣៨-១៣៩ បណ្តោយផ្លូវជាតិលេខ ៤៨ ស្ថិតក្នុងភូមិបឹងឃុនឆាង សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ កាលពីម៉ោង ១៨ និង០០នាទី ថ្ងៃទី ១៦ ខែ មិថុនា ឆ្នាំ ២០១៨។

គ្រោះថ្នាក់ចរាចរណ៍ខាងលើបណ្តាលឲ្យរងរបួសក្មេងចាស់ ចំនួន ៧ នាក់ ដោយមនុស្សចាស់ចំនួន ៣ នាក់ ស្រី ២ នាក់ និងក្មេងចំនួន ៤ នាក់ ស្រី ២ នាក់ ដោយអ្នកបេីកបររថយន្តឈ្មោះ កែវ វិទូ ភេទ ប្រុស ត្រូវបានរថយន្តដឹកយកទៅសង្រ្គោះនៅមន្ទីរពេទ្យបង្អែក។

​រថយន្ត​ខាងលើ​ត្រូវ​បាន​សមត្ថកិច្ច​ស្ទូច​យក​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ក្រុង​ខេមរៈភូមិន្ទ ដើម្បី​ដោះស្រាយ​នៅ​ពេល​ក្រោយ៕

រូបភាពពីកន្លែងកើតហេតុ៖

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post