header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានថ្លែងថា ការគ្រប់គ្រងកំពង់ផែនៅព្រះសីហនុដោយរដ្ឋ មកទល់សព្វថ្ងៃកំពុងរកចំណូលចូលប្រទេសជាតិបានយ៉ាងច្រើន។

ក្នុងឱកាសអញ្ជើញជាអធិបតីភាពសម្ពោធចំណតផែពហុបំណង នៃកំពង់ផែស្វយ័តក្រុងព្រះសីហនុ នៅព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៨ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងថា កន្លងមកក៏មានស្នើ និងទាមទារពីបុគ្គលមួយចំនួនដើម្បីដាក់កំពង់ផែនេះឲ្យនៅក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុនឯកជន ប៉ុន្តែសម្តេចតេជោ មិនយល់ស្របឡើយ ព្រោះជាកំពង់ផែរបស់រដ្ឋ។ ប្រសិនបើដាក់ឲ្យឯកជនគ្រប់គ្រងគឺអាចនឹងបាត់បង់ចំណូលយ៉ាងសន្ធឹកសន្ធាប់។

សម្តេចតេជោ ហ៊ុន សែន បន្តថា សម្តេចបានខិតខំថែរក្សាការពារកំពង់ផែមួយនេះរហូតទទួលបានជោគជ័យ មកទល់សព្វថ្ងៃដែ លកំពុងរកចំណូលចូលប្រទេសជាតិបានយ៉ាងច្រើន។

សម្តេចតេជោបញ្ជាក់ថា “ពេលនោះច្រើនក្រុមហ៊ុនណាស់ចង់បានកំពង់ផែក្រុងព្រះសីហនុរបស់យើងនេះ មកពីស្ទើរតែគ្រប់កន្លែងចង់បាន ដូច្នេះខ្ញុំត្រូវប្រើប្រាស់គ្រប់វិធីសាស្រ្ត ដើម្បីបញ្ជៀសធ្វើឯកជននូបនីយកម្ម នៃកំពង់ផែក្រុងព្រះសីហនុ។ បើសិនពេលនោះធ្វើឯកជននូបនីយកម្ម ជប៉ុនពិតជានឹងមិនផ្តល់ប្រាក់កម្ចីសម្រាប់ការអភិវឌ្ឍកំពង់ផែនោះទេ”។

សម្តេចតេជោ ក៏បានរំលឹកថា កាលពីមុនកំពង់ផែក្រុងព្រះសីហនុ ដឹកទំនិញបានត្រឹមតែ១ម៉ឺនតោនតែប៉ុណ្ណោះ ក៏ប៉ុន្តែពេលនេះកំពង់ផែអាចដឹកទំនិញបានរហូតដល់ទៅ ៥ម៉ឺនតោន ដែលមានជម្រៅទឹករហូតទៅ១៤ម៉ែត្រ។

ទន្ទឹងនឹងនេះ សម្តេចបន្តទៀតថា ការបង្កើតចំណតកំពង់ផែនេះ បន្ទាប់មានការចុះហត្ថលេខារវាង សម្តេចតេជោ ជាមួយរដ្ឋាភិបាលជប៉ុន ក្នុងការការអភិវឌ្ឍក្នុងកំពង់ផែ លើគម្រោងទឹកប្រាក់ប្រមាណ២០៣លានដុល្លារ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post