header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ ជនសង្ស័យ៣នាក់ បានធ្វើសកម្មភាព​ ឆក់ទូរស័ព្ទដៃ ពីបុរសជនជាតិម្នាក់កំពុងតែនិយាយទូរស័ព្ទ បានសម្រេចហើយជនសង្ស័យព្យាយាមជិះម៉ូតូរត់គេចខ្លួនតែត្រូវសមត្ថកិច្ចខណ្ឌ៧មករា ឃាត់ខ្លួនភ្លាមៗតែមង្ត កាលពីម៉ោងជាង៧យប់ ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៨ នៅចំណុចផ្លូវលេខ២៣២ ស្ថិតនៅ សង្កាត់បឹងព្រលិត ខណ្ឌ៧មករា។

បើតាមសម្ដីពីសមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញមានជនជាតិចិនកំពុងតែនិយាយទូរស័ព្ទ ស្រាប់តែមានជនសង្ស័យ៣នាក់ ជិះម៉ូតូ ម៉ាកហុងដា BeAT សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1GW-9500 ហើយក៏បានធ្វើសកម្មភាពឆក់ទូរស័ព្ទដៃពីបុរសជនជាតិម្នាក់ ដែរកំពុងតែឈរនិយាយទូរស័ព្ទ បានសម្រេចហើយជនសង្ស័យ ក៏បានជិះម៉ូតូ រត់គេចតែត្រូវសមត្ថកិច្ចខណ្ឌ៧មករាដែរប្រចាំការនៅក្បែរនោះបាននាំគ្នាដេញចាប់ឃាត់ខ្លួនភាមៗ តែមង្ត។

បច្ចុប្បន្ន ជនសង្ស័យរួមនិងវត្ថុតាង ត្រូវបានសមត្ថកិច្ច សួរនាំ និងកសាងសាណុំរឿងបញ្ចូនបន្តទៅអធិការដ្ឋាននគរបាលខណ្ឌ៧មករា ចាត់ការបន្តតាមនីតិវិធីច្បាប់៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post