header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ​ ជនសង្ស័យ​ម្នាក់​ត្រូវ​បាន​សមត្ថកិច្ច​ខណ្ឌឫស្សីកែវ​ធ្វើការ​ឃាត់ខ្លួន​ ក្រោយ​ធ្វើ​សកម្មភាព​លួច​កាច់​សោ​រក​ម៉ូតូ​ នៅ​ចំណុច​មុខ​ផ្ទះ​លេខ​១៧​ជ​ ផ្លូវ​បេតុង​ ក្រុម​០៣​ ភូមិ​បឹង​សាឡា​ង​ សង្កាត់​ឫស្សី​កែវ​ ខណ្ឌឫស្សីកែវ​ រាជធានី​ភ្នំពេញ​ កាលពី​វេលា​ម៉ោង​ ២០​និង​០០​នាទី​ ថ្ងៃ​ទី​១៧​ ខែមិថុនា​ ឆ្នាំ​២០១៨​។​

​ប្រភព​ពី​សមត្ថកិច្ច​ អោយ​ដឹង​ថា​ ជនសង្ស័យ​មានឈ្មោះ​ ចាន់​ រ័​ត្ន​ ហៅ​អា​រ័​ត្ន​ ភេទ​ប្រុស​ អាយុ​២០​ឆ្នាំ​ ស្នាក់​នៅផ្ទះ​ជួល​សង្កាត់​ភ្នំពេញ​ថ្មី​ ខណ្ឌ​សែន​សុខ​ មុខរបរ​មិន​ពិតប្រាកដ​។​ ចំណែក​ជន​រង​គ្រោះ​ឈ្មោះ​ សូ​ លី​ន​ណា​ ភេទ​ស្រី​ អាយុ​២២​ឆ្នាំ​ មាន​ទីលំនៅ​ផ្ទះ​លេខ​ ៤០​អឺ​ ផ្លូវ​លេខ​ ២១​កា​ ភូមិ​ចំការឪឡឹក​ សង្កាត់​កា​កាប​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ មុខរបរ​លក់ដូរ​។​ ម៉ូតូ​ជន​រង​គ្រោះ​ម៉ាក​ ស្កុប​ពី​ ពណ៌​ស​ សេរី​ឆ្នាំ​២០១១​ ពាក់​ស្លាក​លេខ​ 1AS-5553​ លេខ​តួ​ 8001425​។​

​សមត្ថកិច្ច​បន្ត​ថា​ វត្ថុ​តាង​ដកហូត​បាន​រួម​មាន​ ម៉ូតូ​១​គ្រឿង​ម៉ាក​ ស្កុប​ពី​ ពណ៌​ស​ សេរី​ឆ្នាំ​២០១១​ ពាក់​ស្លាក់​លេខ​ ភ្នំពេញ​ 1AS-5553 ដែក​សំប៉ែត​កែ​ច្នៃ​១​ និង​សោរ​ច​ញ្ចៀ​ន​លេខ​៨​ចំនួន​០១​ សំរាប់​ធ្វើ​សកម្មភាព​កាច់​សោ​រក​ម៉ូតូ​។​

​បច្ចុប្បន្ន​ ជនសង្ស័យ​ រួម​នឹង​វត្ថុ​តាង​ សមត្ថកិច្ច​កំពុងធ្វើការ​សាកសួរ​ស្រាវជ្រាវ​រក​បក្សពួក​ និង​កសាង​សំណុំរឿង​ប​ញ្ចូ​ន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ ដើម្បី​អនុវត្ត​តាម​នីតិវិធី​៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post