header ads

Sponsor

រិទ្ធី

កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៨ កន្លងទៅមានសារព័ត៌មានចុះផ្សាយថា អ្នកគ្រូ ញាណ ប៊ុនសុជាតា ដែលបង្រៀននៅសាលាបឋមសិក្សាកំប៉ូវ ខេត្តបាត់ដំបង ទ្រាំលែងបាក៏បានសរសេរសារមួយនៅលើបណ្តាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួន ថាប្រាក់បៀវត្សអ្នកគ្រូមិនត្រូវបានបើកឱ្យអស់រយៈពេលជាងបីខែមកហើយ។

ប៉ុន្តែបើពិនិត្យមើលលិខិតរបស់ប្រធានការិយាល័យអប់រំ យុវជននិងកីឡាផ្ញើជូនប្រធានមន្ទីរអប់រំ យុវជននិងកីឡា ចុះថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៨ ស្តីពីសំណើសុំបើកប្រាក់បៀវត្សប្រចាំខែមករា ដល់ខែឧសភា ឆ្នាំ២០១៨ ជូនអ្នកគ្រូញាណ ប៊ុនសុជាតា។ ខ្លឹមសារលិខិតបញ្ជាក់ថា លោកស្រី ញាណ ប៊ុនសុជាតា ជាគ្រូបឋមសិក្សាបម្រើការនៅសាលាបឋមសិក្សាកំប៉ូវ ឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង មិនបានបំពេញភារកិច្ចតាមបំណែងចែក បាន       អវត្តមានចោលសិស្ស ឈប់អត់ច្បាប់ ដោយសំអាងថាមានបញ្ហាផ្ទាល់ខ្លួន មិនអាចមកធ្វើការងារដែលធ្វើឱ្យនាយកសាលាធ្វើសំណើសុំបញ្ឈប់ប្រាក់បៀវត្សកន្លងមក។ លិខិតនេះត្រូវបានប្រធានមន្ទីរទទួលនិងឯកភាពនៅថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០១។

សូមបញ្ជាក់ថា លិខិតនេះតាមរបាយការណ៍របស់លោកនាយកសាលាបឋមសិក្សាកំប៉ូវ ស្តីពីការបំពេញការងាររបស់លោកស្រី ញាណ ប៊ុនសុជាតា និងកិច្ចសន្យារបស់លោកស្រី ញាណ ប៊ុនសុជាតា ស្តីពីការចូលមកបំពេញភារកិច្ចពេញលេញវិញក្រោយពីអសកម្មក្នុងការងារ។

ដោយឡែកក្នុងកិច្ចសន្យារវាងលោកស្រី ញាណ ប៊ុនសុជាតា និងនាយកសាលាលោក រឿង បូរិន្ទ ចុះថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៨ បានសរសេរថា មកបង្រៀនទៀតទាត់ គោរពពេលវេលា។ ក្នុងរយៈពេល១ខែ បើអវត្តមាននៅក្នុងម៉ោងបង្រៀនរយៈពេលត្រឹម៧ថ្ងៃ សូមលោកនាយកសាលាមេត្តាដោះស្រាយទៅតាមផ្លូវច្បាប់។ បើអនុវត្តផ្ទុយពីប្រការខាងលើ សូមមេត្តាចាត់ការទៅតាមការគួរ។

យោងតាមលិខិតរបស់អ្នកគ្រូ ញាណ ប៊ុនសុជាតា បានផ្ញើលោកប្រធានមន្ទីរ ងី សែត ចុះថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៨ ស្តីពីសំណើសុំបើកប្រាក់បៀវត្សប្រចាំខែមករា ដល់ខែឧសភា ឆ្នាំ២០១៨ តទៅ។ ដោយបញ្ជាក់មូលហេតុថា បានអសកម្មការងារដោយសារមានជំងឺ និងមានផ្ទៃពោះ តែពេលនេះ អ្នកគ្រូ ញាណ ប៊ុនសុជាតា បានចូលបំពេញការងារពីខែមីនា បានទៀតទាត់វិញហើយ។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post