header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

កោះកុងៈ កម្លាំង​អធិការដ្ឋាន​ក្រុង​ខេមរភូមិន្ទ កាលពី​រសៀលថ្ងៃទី​៧ ខែមិថុនាម្សិលមិញនេះ បាន​ចុះបង្ក្រាប​ករណី​ប្រើប្រាស់​គ្រឿងញៀន នៅ​ចំណុច​ភូមិ​៤ សង្កាត់​ដងទង់ ក្រុង​ខេមរភូមិន្ទ ខេត្តកោះកុង បានឃាត់ខ្លួន​ជនសង្ស័យប្រុសស្រី ​ចំនួន២​នាក់ ​។​

​សមត្ថកិច្ច​ក្រុង​ខេមរភូមិន្ទ បាន​ឲ្យ​ដឹងថា ជនសង្ស័យទាំង២នាក់ ទី​១-​ឈ្មោះ ម៉ូត យា​ក់​កូប ភេទ​ប្រុស អាយុ​២២​ឆ្នាំ មុខរបរ​ មិន​ពិតប្រាកដ និង​ទី​២-​ឈ្មោះ កែវ កាល់​លិ​យ៉ា ភេទ​ស្រី អាយុ​២២​ឆ្នាំ មុខរបរ​ មិន​ពិតប្រាកដ​ ទាំង​២​នាក់​ ស្នាក់នៅ​​ភូមិ​៤ សង្កាត់​ដងទង់ ក្រុង​ខេមរភូមិន្ទ ខេត្តកោះកុង ។​ ចំពោះ​វត្ថុតាង​ដកហូត​បានរួមមាន៖ ឧបករណ៍​សម្រាប់​ជក់ និង​ថង់​វេច​ខ្ចប់​គ្រឿងញៀន​មួយចំនួន ​។​

​បច្ចុប្បន្ន ​ជនសង្ស័យ​ទាំង​២​នាក់​ខាងលើ ត្រូវបាន​កម្លាំង​ជំនាញកំពុងសាកសួរ និងកសាង​សំណុំរឿង ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post