header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

នៅព្រឹកថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៨នេះ ក្រសួងព័ត៌មាន, ក្រសួងមហាផ្ទៃ និងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានសម្រេចធ្វើការរួមគ្នា បានចេញសេចក្ដីប្រកាសអន្តរក្រសួង ដើម្បីគ្រប់គ្រងការផ្សាយតាមគេហទំព័រ និងបណ្ដាញទំនាក់ទំនង សង្គមនានា នៅក្នុងប្រទេសកម្ពុជា។

សេចក្ដីសម្រេចក្នុងការធ្វើឡើងនេះ ក្នុងគោលបំណងដើម្បីគ្រប់គ្រងការផ្សព្វផ្សាយរាល់ខ្លឹមសារព័ត៌មាន ឬសារជាអក្សរ សំឡេង រូបភាព វីដេអូ និង/ឬ ទម្រង់ផ្សេងៗទៀត តាមគេហទំព័រ និងបណ្ដាញទំនាក់ទំនងសង្គម ដែលដំណើរការតាមប្រព័ន្ធអ៊ិនធឺណិត នៅក្នុងប្រទេសកម្ពុជា ស្របតាមអនុក្រឹត្យស្ដីពីការរៀបចំ និងការប្រព្រឹត្ដិទៅរបស់ក្រសួងព័ត៌មាន និងច្បាប់ស្ដីពីរបបសារព័ត៌មាន។

ការសម្រេចបង្កើតនូវវិធានការថ្មី របស់ក្រសួងទាំង៣ បានធ្វើឡើងបន្ទាប់ពីមាន ការផ្សព្វផ្សាយព័ត៌មានមិនពិតមួយចំនួននាំឲ្យប៉ះពាល់ដល់សន្ដិសុខ សណ្ដាប់ធ្នាប់ និងក្រមសីលធម៌ មួយចំនួន នៅក្នុងប្រទេសកម្ពុជា នៅតាមបណ្ដាញគេហទំព័រ និងប​ណ្ដាញសង្គម ហើយការធ្វើការរួមគ្នាប្រឆាំង ទប់ស្កាត់ រាល់ការផ្សព្វផ្សាយ ឬការចែកចាយខ្លឹមសារព័ត៌មាន ឬសារអក្សរ សំឡេង រូបភាព វីដេអូ និង/ឬ ទម្រង់ផ្សេងៗទៀត ដែលមានរចនាបង្កជាចលាចលបណ្ដាលឲ្យអន្ដរាយដល់វិស័យការពារជាតិ សន្ដិសុខជាតិ ទំនាក់ទំនងជាមួយប្រទេសដទៃ សេដ្ឋកិច្ចជាតិ សណ្ដាប់ធ្នាប់សាធារណៈ ការរើសអើង និងវប្បធម៌ ប្រពៃណីជាតិ។

ដើម្បីជ្រាបច្បាស់សូមអានខ្លឹមសារដើមខាងក្រោមនេះ ៖

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post