
គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ ក៏ដូចជាក្រសួង ស្ថាប័ន អាជ្ញាធរ តែងតែដំឡើងផ្ទាំងប៉ាណូ ដាក់ព្រះឆាយាល័ក្ខណ៍ ព្រះមហាក្សត្ស សម្តេចព្រះវរាជមាតតាជាតិខ្មែរ ឬថ្នាក់ដឹកបក្ស និងបដានានា នៅគ្រប់ព្រឹត្តិការណ៍ បុណ្យទានធំៗ ពិសេសពេលជិតដល់បោះឆ្នោត ដើម្បីជាការផ្សព្វផ្សាយ និងលម្អ។
ចំណែកឯ ខេត្តព្រះសីហនុដែលនឹងក្លាយជាតំបន់សេដ្ឋកិច្ចពិសេសពហុបំណង បានដាក់តាំងរូបព្រះឆាយាល័ក្ខណ៍ និងបដាផ្សេងៗ តែចំណុចដែលគួរឱ្យកត់សម្គាល់ មានលក្ខណៈប្លែកពីគេបន្តិច គឺបានប្រើប្រាស់សំដីមាសរបស់ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី លើកជាផ្ទាំងប៉ាណូធំៗ ដាក់តាមទីសាធារណៈសំខាន់ៗ ដើម្បីអប់រំសាធារណជនផង និងលម្អក្រុងផង។
សារអប់រំសំខាន់ៗ៤ឃ្លា ដែលជាសំដីមាសរបស់សម្តេចតេជោហ៊ុនសែន ដែលមានអត្ថន័យ ដូចខាងក្រោម៖
សារទី១៖ ទម្លាប់ហ្មត់ចត់លើកិច្ចការតូចតាច ទើបអាចមានឱកាសទទួលកិច្ចការធំបាន។ សារទី២៖ មន្ត្រីគឺជាអ្នកបម្រើរាស្ត្រដ៏ស្មោះត្រង់ ! មិនមែនជាចៅហ្វាយនាយទេ។ សារទី៣៖ ខ្ញុំធ្វើនយោបាយមិនមែនគ្រាន់តែបក្សខ្ញុំឈ្នះនោះទេ តែសំខាន់ជាតិយើងឈ្នះគឺយើងឈ្នះទាំងអស់គ្នា។ សារទី៤៖ កត្តាសន្តិភាពបានធ្វើឲ្យប្រជាពលរដ្ឋ អាចធ្វើដំណើរគ្រប់ទីកន្លែង ដោយមិនមានការភ័យខ្លាច។



