ភ្នំពេញៈ ជនជាតិវៀតណាមចំនួន៨នាក់ ត្រូវបាន កម្លាំងនគរបាលនៃអគ្គនាយកដ្ឋាន ស៊ើបអង្កេត និងអនុវត្តនីតិវិធី ចុះបង្ក្រាប និងឃាត់ខ្លួន ក្រោយពួកគេឆ្លងដែនមករស់នៅ និងធ្វើការក្នុងប្រទេសកម្ពុជា គ្មានលិខិតត្រឹមត្រូវ(ខុសច្បាប់)។
ប្រតិបត្តិការនេះ ធ្វើឡើងកាលពីវេលាម៉ោង១០៖៣០នាទីព្រឹកថ្ងៃទី១ ខែមិថុនា ឆ្នាំ២០១៨ មានចំនួន៣ទីតាំង សមត្ថកិច្ចឃាត់បាន៨នាក់ ទី១ សង្កាត់ស្វាយប៉ាក ខណ្ឌប្ញស្សីកែវ បាន៣នាក់ជានារី ទីតាំងទី២ នៅផ្លូវ៩០ ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញឃាត់បានប្រុស៣នាក់ស្រី១នាក់ ទីតាំងទី៣ នៅស្ដុបផ្សារថ្មី នៅហាងកាត់សក់បានប្រុសម្នាក់។
តាមការបញ្ជាក់ពីសមត្ថកិច្ច បានឲ្យដឹងថា ជនជាតិវៀតណាមទាំង៨នាក់នេះ គឺរស់នៅក្នុងប្រទេសកម្ពុជា មិនមានច្បាស់ទម្លាប់ត្រឹមត្រូវទេ។
ក្រោយការឃាត់ខ្លួនសមត្ថកិច្ចបានបញ្ជូនជនជាតិវៀតណាមទាំង៨នាក់ខាងលើនេះ ទៅអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ បន្តតាមនីតិវិធីច្បាប់៕
រូបភាព
រូបភាព
រូបភាព