header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

 សម្ដេច ហ៊ុន សែន ប្រតិកម្មទៅនឹង លោក ផែង វណ្ណៈ និង ខណ្ឌ័ ចន្ទ័សុផល ទាក់ទងនឹងរឿងអាស្រូវ លោក ស្រិល វណ្ណា និង នាង លីតា រហូតឈានដល់ការព្រមានដកតំណែងទៀតផង។

ភ្លាមៗនោះដែរ លោក ផែង វណ្ណៈ បានចេញសារសុំទោសមួយថា ៖

ឪពុកស្ដីប្រដៅកូនជារឿងធម្មតា​

ខ្ញុំបាទសូមអភ័យទោសសម្ដេចតេជោ​ ហ៊ុន​ សែន​ ចំពោះកំហុសឆ្គងដោយអចេតនា​អំពីករណីលោក​ ស្រិល​ វណ្ណា​ និង​ ករណី​ផ្សារផល្លាររាត្រីអង្គរ​៥​ ខេត្ត​សៀមរាប​ ។​

ខ្ញុំបាទ​សូមគាំទ្រ​ និងទទួលយកទាំងស្រុងចំពោះមតិណែនាំដ៏ខ្ពង់ខ្ពស់សម្ដេចតេជោ​ ហ៊ុន​ សែន​ ដោយខ្ញុំបាទ​នឹងមិនបន្តការផ្សាយអំពីរឿងទាំង២នេះតទៅទៀត​ទេ​ ។

សូមគោរពជូនពរ​ សម្ដេចតេជោ​ ហ៊ុន​ សែន​ មានសុខភាពល្អ​ បរិបូរណ៍​ អាយុយឺនយូរ​ ដើម្បីបន្តដឹកនាំនាវាកម្ពុជារក្សាបានសុខសន្តិភាព​ និង​ ការអភិវឌ្ឍន៍​ ។​

សូមសម្ដេចតេជោ​ ហ៊ុន​ សែន​ មេត្តាទទួល​នូវការគោរពដ៏ខ្ពង់ខ្ពស់អំពីខ្ញុំបាទ​ ផែង​ វណ្ណៈ​ !

ចំណែកលោក ខណ្ឌ័ ចន្ទ័សុផល​​​​​​​ ក៍មិនខុសពីលោក ផែង  វណ្ណៈ ដែរ ដោយលើកឡើងថា ៖

ខ្ញុំបាទ ខណ្ឌ័ ចន្ទ័សុផល សូមគោរពនិងថ្លែងអំណរគុណដល់សម្តេចតេជោ ប្រមុខរាជរដ្ឋាភិបាល ក្នុងប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់សម្រាប់រូបខ្ញុំបាទ ក្នុងការងារ ប៉ះពាល់ក្នុងរឿងតម្លៃព្រះពុទ្ធសាសនា ។

ខ្ញុំបាទសូមសន្យាថា និង ឈប់ពីពេលនេះតទៅ ក្នុងការនិយាយអ្វីអោយប៉ះពាល់តម្លៃនៃព្រះពុទ្ធសាសនា របស់ជាតិយើងទៀតហើយ ។

ជាចុងបញ្ចប់ខ្ញុំបាទ សូមគោរពនិងជូនពរ ដល់សម្តេចតេជោ មានសុខភាពល្អ និងជ័យជំនះក្នុងការដឹកនាំ ។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post