header ads

Sponsor

រិទ្ធី

គណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី២០ គឺជាលេខធំជាងគេទាំងអស់ ឈ្នះគេ ហើយស្រួលចំណាំ ស្រួលគិត និងស្រួលគូស។ លេខរៀងទី២០ នេះក៏ជាលេខតំណាងឱ្យខួបលើកទី២០ នៃសន្តិភាពពេញលេញដែលកម្ពុជាបានទទួលក្រោមនយោបាយឈ្នះ-ឈ្នះ (១៩៩៨-២០១៨)។ លេខរៀងទី២០ គឺពិតជាបង្ហាញនូវលាភជ័យនៃ      ឆន្ទៈពិតប្រាកដជាប្រវត្តិសាស្រ្តរបស់ប្រជាពលរដ្ឋដែលបានជ្រើសរើសយកសន្តិភាព និងការអភិវឌ្ឍជាធំសម្រាប់ប្រទេសជាតិយើងទាំងមូល។ សារនយោបាយនេះត្រូវបានបង្ហោះនៅក្នុងគេហទំព័រហ្វេសប៊ុកផ្លូវការរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នៅព្រឹកមិញនេះ។

សម្តេច ហ៊ុន សែន បានពន្យល់ថា៖ យើងចងចាំលេខរៀងទី២០ បងបងប្អូនជនរួមជាតិ និងកូនក្មួយយុវជនដែលស្រឡាញ់សុខសន្តិភាពគឺកំពុងទន្ទឹងរង់ចាំថ្ងៃបោះឆ្នោតដែលនឹងមកដល់នៅថ្ងៃអាទិត្យ ទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ។ យើងចងចាំលេខរៀងទី២០ ហើយចូលរួមបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី២០ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ទាំងអស់គ្នា។

សូមរំលឹកថា មានគណបក្សនយោបាយចំនួន២០ ដែលនឹងចូលរួមប្រកួតប្រជែងការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនីតិកាលទី៦ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post