header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ បន្ទាប់ពីចៅក្រមតុលាការបានសម្រេចដោះលែងស្ត្រីម្នាក់ជាមេតុងទីន ដែលពាក់ពន្ធលើទឹកប្រាក់ប្រមាណជាង២ លាន៦សែនដុល្លារអាមេរិក កាលពីល្ងាចថ្ងៃទី២៤ នៅព្រឹកថ្ងៃទី២៥ មិថុនា តំណាងឲ្យភាគីខាងដើមបណ្តឹង១៧រូប កាលពីព្រឹកថ្ងៃទី ២៥មិថុនា បានលើកគ្នាមកកាន់សាលាដំបូងរាជធានី ក្នុងគោលបំណងជួបលោក កូយ សៅ ដែលជាចៅក្រមសើបសួរកាន់សំណុំរឿងនេះ ចង់ដឹងថា តើមានមូលដ្ឋានអ្វីខ្លះដែលត្រូវដោះលែងមេតុងទីននោះ ដែលភាគីដើមបណ្តឹងមិនទាន់ទទួលបានភាពកក់ក្តៅមកវិញផងនោះ។

ប៉ុន្តែនៅពេលតំណាងដើមបណ្តឹងបានដើរចូលទៅរកជួបលោកចៅក្រមឈ្មោះកូយ សៅ ដើម្បីសាកសួររឿងដោះលែងមេតុងទីននោះ ត្រូវបានមន្ត្រីសាលាដំបូងជំរាបជូនលោកប្រុស និង អ្នកស្រីថា ផុតម៉ោងរដ្ឋបាលហើយឲ្យវិលទៅវិញសិនទៅ ។ អ្នកតាមដានសំណុំរឿងពាក់ពន្ធលើទឹកប្រាក់២លាន៦សែនដុល្លារអាមេរិកនេះ បានសង្កេតឃើញថា ការវិវាទនីតិវិធី រវាងព្រះរាជអាជ្ញារងគឺលោក ហ៊ឹង ប៊ុនថន តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចោទប្រកាន់ស្ត្រីមេតុងទីនម្នាក់ឈ្មោះ លី គឹមហួរ ពីបទរំលោភលើទំនុកចិត្ត ជាបទល្មើសព្រហ្មទណ្ឌ ពាក់ព័ន្ធការស៊ីដាច់ប្រាក់កូនតុងទីន១៧នាក់ មានទឹកប្រាក់២លាន៦ សែនដុល្លារអាមេរិក។ ប៉ុន្តែលោកចៅក្រមឈ្មោះកូយ សៅ ចៅក្រមស៊ើបសួរយល់ថា នេះជារឿងរដ្ឋប្បវេណី ដោយសម្រេចមិនឃុំខ្លួនស្ត្រីតុងទីនទេ គ្រាន់តែតម្រូវដាក់ឱ្យស្ថិតក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ រួចដោះលែងឱ្យទៅផ្ទះវិញកាលពីល្ងាចថ្ងៃអាទិត្យទី២៤មិថុនា ឆ្នាំ២០១៨។ ការសម្រេចដោះលែងមេតុងទីននេះ បានធ្វើឱ្យកូនតុងទីនទាំង១៧ នាក់ កំពុងមានប្រតិកម្មលើលោកចៅក្រម ទើបបានជាមានតំណាងចេញមុខ ទៅរកជួបលោកចៅក្រម ដើម្បីសួរនាំឲ្យច្បាស់អំពីនីតិវិធី ដោះលែងមេតុងទីននោះ។ ផ្ទុយមកវិញបើលទ្ធផលគ្មានចម្លើយឲ្យសមស្រប តាមបណ្តឹងលើទឹកប្រាក់ជាង២លានដុល្លារ ដែលប៉ះពាល់ដល់ប្រយោជន៍ពួកគាត់នោះទេ តំណាងដើមបណ្តឹង និង ពិភាក្សាជួយមេធាវីការពារក្តី រួមគ្នាធ្វើលិខិតមួយដាក់ជូនទៅអគ្គព្រះរាអាជ្ញាសាលាឧទ្ធរណ៍ ជាការទទួចឲ្យជួយស្វែងរកយុត្តិធម៍មកវិញ ដែលចៅក្រមសាលាដំបូងដោះលែងមេតុងទីន ស៊ីដាច់ប្រាក់ជាង២លានដុល្លារនោះ។

ដើមបណ្តឹងបាន និង គ្រោងធ្វើពាក្យដាក់ចូលទៅអង្គភាពប្រឆាំងអំពើពុករលួយ ដើម្បីឲ្យបើកការអង្កេតលើរឿងនេះវិញ។ ពិសេសក្រុមសមាជិកអ្នកលេងតុងទីនទាំង១៧នាក់ បាន និង កំពុងរៀបចំធ្វើញាតិមួយ ដាក់ចូលទៅខុទ្ទកាល័យសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ផងដែរ ដើម្បីជំរាបជូនសម្តេចឲ្យបានដឹងពីរឿង មេតុងទីនបោកអស់ប្រាក់ជាង២លានដុល្លារ ខណៈពេលសមត្តកិច្ចចាប់ខ្លួនមេតុងទីននោះបានហើយ មិនទាន់មានដំដោះស្រាយជាមួយដើមបណ្តឹងផង ស្រាប់តែចៅក្រមសើបសួរដោះលែងស្ងាត់ៗឲ្យទៅវិញបាត់។ ដូច្នេះរឿងនេះមានតែស្ថាប័នកំពូល ពិសេសសម្តេច ហ៊ុន សែន ទេដែលជួយរកយុត្តិធម៍ដល់ពួកគេបាននោះ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post