header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ កូនប្រុសលោក គង់ គាំ គឺលោក គង់ មុនីកា ប្រធានគណបក្សឆន្ទៈខ្មែរ បានសម្តែងក្តីសង្ឃឹមទៅលើសកម្មជនគំាទ្រអតីតគណបក្សសង្គ្រោះជាតិបោះឆ្នោតជូន ដើម្បី ទទួលបានអាសនៈនៅក្នុងរដ្ឋសភា សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៦ ឆ្នាំ២០១៨ខាងមុខនេះ។

លោក គង់ មុនីកា ប្រធានគណបក្សឆន្ទៈខ្មែរ កូនប្រុសរបស់ លោក គង់ គាំង អតីតអ្នកនយោបាយជើងចាស់ និងជាមន្ត្រីជាន់ខ្ពស់អតីតគណបក្សសង្គ្រោះជាតិបានលើកឡើងថា នឹងទទួលបានការគាំទ្រពីសកម្មជនអតីតគណបក្សសង្គ្រោះជាតិដែលជាបក្សប្រឆាំង ហើ យត្រូវបានតុលាការកំពូលរំលាយចោលការចុងឆ្នាំ២០១៧កន្លងមក។

លោកបានសរសេរលើបណ្ដាញសង្គមថា គណបក្សឆន្ទៈខ្មែរ ទទួលជោគជ័យដ៏ធំធេង ក្រោមសកម្មភាព ដ៏មុះមុត គឺរៀបចំបេក្ខជនតំណាងរាស្ត្រ បាន២៥ខេត្ត/រាជធានី សរុបចំនួ ន បេក្ខជនតំណាងរាស្ត្រ២៦១នាក់ ស្រី១០៧នាក់ នេះ​គឺមហាជោគជ័យដ៏ធំ នាពេលនេះ យើងនិងលើកស្លាកគណបក្សទូទាំងប្រទេសបន្ថែមទៀត ដើម្បីផ្សារភ្ជាប់សកម្មភាព ការលើកស្លាកឲ្យមានចលនារស់រវើក។

លោកបញ្ជាក់ថា «ទោះស្ថិតក្នុងកាលះទេសះណាក៍ដោយយើងធ្វើដំណើរទៅដណ្តើម ជ័យជំនៈ ការបោះឆ្នោតនាថ្ងៃទី២៩/០៧/២០១៨ខាងមុខនេះ ។ យើងសង្ឃឹមថា អតីត ស កម្ម ជនគណបក្ស សង្គ្រោះជាតិនឹងបោះឆ្នោតជូន គណបក្ស ឆន្ទៈខ្មែរ មួយរយភាគរយ ដោ យ  ហេ តុ ថា យើងអតីតៈជាសាច់ញាតិនឹងគ្នា»

ការបង្ហាញក្តីសង្ឃឹមរបស់ប្រធានគណបក្សឆន្ទៈខ្មែរដែលសមាជិកសុទ្ធតែជាអតិតគ ណបក្សសង្គ្រោះជាតិនេះបន្ទាប់ពីគណបក្សសង្គ្រោះជាតិត្រូវបានតុលាការកំពូលសម្រេចរំលាយគណបក្សសង្គ្រោះជាតិចោលកាលពីថ្ងៃ១៦ខែវិច្ឆិការ ឆ្នាំ២០១៧  កន្លងមក។ ជាងនេះ តុលាការបានសម្រេចមិនអនុញ្ញាតឲ្យមន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិចំនួន១១៨នាក់ធ្វើនយោបាយរយៈពេល៥ឆ្នាំថែមទៀត។

យ៉ាងណាក្តីមន្ត្រីជាន់ខ្ពស់អតីតគណបក្សសង្គ្រោះជាតិនៅតែអះអាងថាការបោះឆ្នោត នៅកម្ពុជាមានតែគណបក្សសង្គ្រោះជាតិតែប៉ុណ្ណោះគឺជាដៃគូប្រកួតប្រជែងសន្លឹកឆ្នោតជាមួយគ ណបក្សប្រជាជនកម្ពុជា  ដែលបក្សកាន់អំណាចនាពេលបចុប្បន្ននេះ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post