header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន បានហៅការព្រមានដាក់ទណ្ឌកម្មរបស់រដ្ឋាភិបាលអូស្ត្រាលីបិទទិដ្ឋាការចំពោះមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា គឺជាសិទ្ធិសេរីភាពខ្លួន ដែលមិនប៉ះពាល់អធិបតេយ្យភាព​កម្ពុជាឡើយ។

ការអះអាងរបស់អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ធ្វើឡើងបន្ទាប់ពីមន្ត្រីជាន់ខ្ពស់ ក្រសួងការបរទេសអូស្ត្រាលី កាលពីពេលថ្មីៗកន្លងមកនេះ បានឲ្យដឹងថា រដ្ឋាភិបាលអូស្ត្រាលីកំពុងពិចារណាបិទទិដ្ឋការចំពោះមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលកម្ពុជា ដែលពាក់ព័ន្ធនឹងការការរំលោភសិទ្ធិមនុស្ស នៅកម្ពុជា។

លោក សុខ ឥសាន បានបញ្ជាក់ឲ្យដឹងនៅថ្ងៃទី៣ មិថុនា ឆ្នាំ២០១៨ថា « ការលើកឡើង នូវការដាក់ទណ្ឌកម្មណាមួយរបស់មន្ត្រីអូស្ត្រាលី វាគ្រាន់តែជាសិទ្ធិរបស់គាត់ សិទ្ធិនេះមិនមា នប្រសិទ្ធភាពមកលើឯករាជ្យ និងអធិបតេយ្យភាពរបស់កម្ពុជាឡើយ។ ដូច្នេះជាទស្សនៈភ្លីភ្លើ ដែលរង់ចាំស៊ីផលពីការដាក់ទណ្ឌកម្មរបស់អូស្ត្រាលីមកលើកម្ពុជានោះ គ្មានបានការទេ» ។

បើតាមការផ្សាយរបស់វិទ្យាបារំាងបានស្រង់សំដីលោក ស្រី ជូលី ហិចឆ័រ (Julie Heckscher) មន្រ្តី នាយកដ្ឋានកិច្ចការបរទេស និងពាណិជ្ជកម្មនៃក្រសួងការបរទេសអូស្រ្តាលី បាន អះអាងថា រដ្ឋាភិបាលអូស្រ្តាលីនៅតែបារម្ភខ្លាំងអំពីវិបត្តិស្ថានការណ៍នយោបាយ នៅកម្ពុជាដែលអាចប៉ះទង្គិចដល់លទ្ធផលបោះឆ្នោតជាតិ នាខែកក្កដាខាងមុខ។

នៅចំពោះមុខគណៈកម្មាធិការកិច្ចការបរទេសការពារជាតិ និងពាណិជ្ជកម្មនៃព្រឹទ្ធសភា អូស្រ្តាលី កាលពីថ្ងៃទី៣១ ខែឧសភាកន្លងមក លោកស្រី ជូលី ហិចឆ័រ បានព្រមានថា ដំណើរការបោះឆ្នោតនៅកម្ពុជាពេលខាងមុខ នឹងមិនអាចជឿទុកចិត្តបានទេ ដរាបណា គណបក្សប្រឆាំង រងការធ្វើទុក្ខបុកម្នេញធ្ងន់ធ្ងរនោះ។

លោកស្រីបន្តថា រដ្ឋាភិបាលអូស្រ្តាលី នឹងបន្តយកចិត្តទុកដាក់ខ្ពស់ ក្នុងការតាមដានស្ថានការណ៍នយោបាយនៅកម្ពុជា នៅមុនការបោះឆ្នោតជាតិនាខែកក្កដា ខាងមុខនេះ។

បើតាមលោកស្រី ជូលី ហិចឆ័រ រដ្ឋាភិបាលអូស្រ្តាលី កំពុងពិចារណាបិទទិដ្ឋាការចំពោះ មន្រ្តីជាន់ខ្ពស់របស់រដ្ឋាភិបាលកម្ពុជា ដែលពាក់ព័ន្ធក្នុងការរំលោភសិទ្ធិមនុស្ស និងបំផ្លាញ ដល់មូលដ្ឋានគ្រឹះនៃលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។

យ៉ាងណាក៏លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានចាត់ទុកការ លើកឡើងរបស់លោកស្រី ជូលី ហិចឆ័រ ថា ជាការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងកម្ពុជា និង ថា វាគ្រាន់តែមតិរបស់មន្រ្តីថ្នាក់ទាបប៉ុណ្ណោះ មិនមែនជាជំហររបស់ក្រសួងការបរទេសអូស្ត្រាលីនោះទេ។

លោកបន្តថា ប្រសិនបើអូស្ត្រាលី បិទទិដ្ឋាការដល់មន្រ្តីកម្ពុជាមែន លោកយល់ថា ជាការ រំលោភលើធម្មនុញ្ញអង្គការសហប្រជាជាតិ និងធម្មនុញ្ញអាស៊ាន។

រហូតមកទល់ពេលនេះ មានតែសហរដ្ឋអាមេរិកទេ ដែលចេញមុខមុនគេ ក្នុងការបិទ ទិដ្ឋាការដល់មន្រ្តីជាន់ខ្ពស់ក្រសួងការបរទេសកម្ពុជា ខណៈក្រុមតំណាងរាស្រ្តរបស់ប្រទេសមហាអំណាចមួយនេះ កំពុងដំណើរការធ្វើច្បាប់បង្កកទ្រព្យសម្បត្តិរបស់ក្រុមមន្រ្តី កម្ពុជាថែមទៀត៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post