header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

បាត់ដំបងៈ បុរសវ័យជាង៦០ឆ្នាំម្នាក់ បានចាប់រំលោភក្មេងស្រីវ័យ១៥ឆ្នាំម្នាក់ ដែលមានសតិមិនគ្រប់ រហូតមានផ្ទៃពោះចំនួន៦ខែ ទើបម្ដាយដឹងរឿងរ៉ាវ​ រត់ទៅប្ដឹងសមត្ថកិច្ចឲ្យជួយអន្តរាគមន៍ និងឃាត់ខ្លួនជនតណ្ហាក្រាស់រូបនេះ​។

បុរសចំណាស់តណ្ហាក្រាស់ខាងលើនេះ ត្រូវបានកម្លាំង​សមត្ថកិច្ចអធិការដ្ឋាននគរបាលស្រុកសំពៅលូន បានសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសន្តិភាព ធ្វើការ​ឃាត់ខ្លួន កាលពីម៉ោង៥៖៣០នាទីល្ងាចថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៨ នៅចំណុចភូមិត្រពាំងព្រលិត ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង។

សមត្ថកិច្ច បានឲ្យដឹងថា ជនសង្ស័យ ឈ្មោះ ស៊ិន វិត ភេទប្រុស អាយុ៦៣ឆ្នាំ មានទីលំនៅភូមិត្រពាំងព្រលិត ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង បានធ្វើសកម្មភាពលួងលោមរួមភេទជាមួយឈ្មោះ វ.ន ស.ន.ច អាយុ១៥ឆ្នាំ (មានសតិមិនគ្រប់) បានសម្រេចម្ដង កាលពីអំឡុងខែធ្នូ ឆ្នាំ២០១៧ នៅចំណុចផ្សារតាឡន  ភូមិត្រពាំងព្រលិត  ឃុំសន្តិភាព ស្រុកសំពៅលូន ហើយរហូតមកដល់បច្ចុប្បន្ន ស្រាប់​ផ្ទៃពោះក្មេងរងគ្រោះធំចម្លែក​  ម្តាយមានការសង្ស័យថា កូនមានផ្ទៃពោះ ក៏នាំទៅឲ្យពេទ្យពិនិត្យ ស្រាប់តែគ្រូពេទ្យប្រាប់នាងទម្ងន់៦ខែហើយ  បន្ទាប់ពីសួរនាំកូនដឹងថា ឈ្មោះ ស៊ិន វិត លួងលោមរួមភេទជាមួយកូនរហូតមានផ្ទៃពោះហើយនោះ ក៏បានមកប្ដឹងសមត្ថកិច្ចយើងតែម្ដង៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post