header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានលើកឡើងថា លោក សម រង្ស៊ី ដែលជាអតីតមេបក្សប្រឆាំងបានប្រមាថព្រះចេស្តារបស់ព្រះមហាក្សត្រយ៉ាងធ្ងន់ធ្ងរក្រោយពីចោទប្រកាន់ព្រះរាជសារព្រះអង្គ ដែលអំពាវនាវឲ្យពលរដ្ឋទៅបោះឆ្នោតថា ក្លែងក្លាយ។

លោក សម រង្ស៊ី បានលើកឡើងក្នុងបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកថា លិខិតព្រះមហាក្សត្រអំពាវនាវឲ្យប្រជាពលរដ្ឋទៅបោះឆ្នោតថ្ងៃ ២៩ កក្កដា ខាងមុខ គឺជាលិខិតក្លែងក្លាយទេ ឬក៏ជាលិខិតមួយ ដែលបានធ្វើឡើងក្រោមការគំរាមកំហែង ពីជនផ្តាច់ការដែលចេះតែដើរគំរាមកំហែងអ្នកដទៃ មានទាំងព្រះមហាក្សត្រផងដែរ

លោក សុខ ឥសាន បានថ្លែងនៅរសៀលថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៨ថា មានពួកអគតិប្រឆាំងនឹងព្រះរាជតម្រិះរបស់ព្រះមហាក្សត្រជាទីគោរពសក្ការៈរបស់ប្រជារាស្ត្រព្រះអង្គនៅទូទាំងប្រទេស ដែលព្រះអង្គទ្រង់ត្រាស់បង្គាប់ និងលើកទឹកចិត្តឲ្យប្រជារាស្ត្រព្រះអង្គអញ្ជើញទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នា ដោយកុំឲ្យមានការព្រួយបារម្ភនិងភ័យខ្លាច តាមសតិសប្បជ្ជញ្ញៈរបស់ខ្លួន។

លោកថា ការមិនចង់ឲ្យប្រជាជនកម្ពុជាទៅបោះឆ្នោត គឺជាចេតនាទុច្ចរិតរបស់ទណ្ឌិត សម រង្ស៊ី និងបក្ខពួកឧទ្ទាមក្រៅច្បាប់ ដែលផ្ទុយពីព្រះរាជតម្រិះរបស់ព្រះមហាក្សត្រជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត  របស់ប្រជារាស្ត្រខ្មែរទូទាំងប្រទេសកម្ពុជា។

អ្នកនាំពាក្យបក្សកាន់អំណាចបន្តថា ទណ្ឌិតសម រង្ស៊ី ដែលហ៊ានប្រកាសថាព្រះរាជសាររបស់ព្រះមហាក្សត្រជាព្រះរាជសារក្លែងក្លាយ ជាការប្រកាសរបស់ទណ្ឌិតសម រង្ស៊ី បានបង្ហាញច្បាស់ថាទណ្ឌិតរូបនេះពិតជាប្រមាថ ព្រះចេស្តាររបស់ព្រះមហាក្សត្រយ៉ាងច្បាស់ក្រឡែត មិនអាចប្រកែកបានឡើយ ដែលត្រូវតែទទួលខុសត្រូវចំពោះច្បាប់  ។ ទណ្ឌិត សម រង្ស៊ី កាន់តែសន្សំបាននូវបទល្មើសធ្ងន់ធ្ងរថែមទៀតដល់ខ្លួន ដោយខ្លួនឯងផ្ទាល់” 

កាលពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៨ ព្រះមហាក្សត្រកម្ពុជាបានចេញព្រះរាជសារជាសាធារណៈឲ្យពលរដ្ឋនៅទូទាំងប្រទេសគ្រប់អាយុទៅបោះឆ្នោត គឺទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នា ដោយមានការរក្សាការសំងាត់ និងមានយុត្តិធម៌ សម្រាប់ការបោះឆ្នោត ដើម្បីជ្រើសរើសមេដឹកនាំខណៈព្រះរាជសាររបស់អង្គបានធ្វើឡើងកាលពីថ្ងៃទី១៨ ឧសភា៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post