header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ នាពេលបច្ចុប្បន្ន សាលារាជធានីភ្នំពេញ កំពុងយកចិត្តទុកដាក់ពីបញ្ហាការកក់ស្ទះចរាចរណ៍ និងរៀបចំសណ្ដាប់ធ្នាប់ នៅតាមបណ្ដាមហាវិថីតូចធំ និងផ្លូវតូចៗមួយចំនួនធំ ក្នុងមូលដ្ឋានទាំង១២ខណ្ឌ តែផ្ទុយទៅវិញ អាជ្ញាធរខណ្ឌទួលគោក ដែលមានលោក ឯក ឃុនឌឿន អភិបាល នៃគណៈអភិបាលខណ្ឌទួលគោក និងប្រធានគណៈកម្មការផ្សារនាគមាស មិនបានយកចិត្តទុកដាក់នៅបញ្ហាសណ្ដាប់ធ្នាប់ និងបទបញ្ជារបស់ លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញឡើយ បែរជាបណ្ដែតបណ្ដោយឲ្យអាជីវករដាក់តាំងលក់ ផ្លែឈើពេញរបងម៉ុងឌីយ៉ាល និងចតរ៉ឺម៉កពេញ ដោយមិនគិតពីការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋឆ្លងកាត់ទៅមកដែលកក់ស្ទះចរាចរណ៍ ជារៀងរាល់ថ្ងៃ ។

ជាក់ស្ដែង នៅតាមបណ្ដោយផ្លូវលេខ២៣០ នៅចំណុចជុំវិញផ្សារនាគមាស ស្ថិតនៅមូលដ្ឋានសង្កាត់ផ្សារដើមគរអាជីវកយកផ្លូវ លើសពី១ភាគ៣ និងនាំគ្នាយករបងម៉ុងឌីយ៉ាលធ្វើជាកន្លែងលក់ និងចតរ៉ឺម៉កពេញផ្លូវតែម្ដង តែអាជ្ញាធរមិនបានចុះរៀបចំឲ្យមានសណ្ដាប់ធ្នាប់ឡើយ ដែលបង្កឲ្យបងប្អូនប្រជាពលរដ្ឋ ធ្វើដំណើរឆ្លងកាត់បណ្ដោយផ្លូវនេះ កកស្ទះចរាចរណ៍ទាំងព្រឹក ទាំងល្ងាចតែម្ដង ។

ជាចុងក្រោយ អ្នកធ្វើដំណើរតាមបណ្ដោយផ្លូវនេះ សំណូមពរដល់អាជ្ញាធមានសមត្ថកិច្ចជួយយកចិត្តទុកដាក់ចំពោះបញ្ហានេះផង ដែលក្រុមអាជីវករបានយកចិញ្ចើមផ្លូវដាក់តាំងលក់ពេញផ្លូវ បង្កឲ្យមានការកក់ស្ទះចរាចរណ៍ជាខ្លាំង ជារៀងរាល់ថ្ងៃជាក់ស្ដែង នៅតាមបណ្ដោយផ្លូវលេខ២៣០នេះតែម្ដង ។

ប្រជាពលរដ្ឋបានសំណូមពរឲ្យលោក ឯក ឃុនឌឿន អភិបាលខណ្ឌទួលគោក ជួយយកចត្តិទុកដាក់ផ្លូវនេះផងទាន ព្រោះអីស្ទះពីបាកធ្វើដំណើរឆ្លងកាត់ទៅមក។ ជាពិសេស ពួកគាត់បានប្រាប់ថា សង្ស័យអាជ្ញាធរមានសមត្ថកិច្ចយកលុយហើយមើលទៅ បានជាមិនឃើញដេញសោះ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post