header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

បាត់ដំបងៈ មនុសជិត២០នាក់ និងវត្ថុតាងមួយចំនួនធំ ត្រូវបានកម្លាំងនគរបាលខេត្តបាត់ដំបង ឃាត់ខ្លួន និងដកហូតបាន ក្រោយចុះបង្ក្រាបទីតាំងបើកអ៊ីនធឺណេតលួចបង្កប់ល្បែស៊ីសងតាមអនឡាញខុសច្បាប់។

ប្រតិបត្តិការបង្ក្រាបល្បែងស៊ីសងតាមអនឡាញខាងលើនេះ ធ្វើឡើងកាលពី​វេលាម៉ោង១៖៤០នាទីរសៀលថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៨ នៅចំណុចភូមិ២០ ឧសភា សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

ស្នងការរងលោកឧត្តមសេនីយ៍ត្រី ជេត វណ្ណនី បានឲ្យដឹងថា ប្រតិបត្តិការនេះ កម្លាំងសមត្ថកិច្ចបានឃាត់ខ្លួន១៩នាក់ (សិស្សសាលា១៧នាក់ និងម្ចាស់ទីតាំង២នាក់ ) ព្រមទាំង​ដកហូតវត្ថុតាងរួមមាន៖ - ម៉ាស៊ី​នកុំព្យូទ័រចំនួន២០គ្រឿង - អេក្រង់កុំព្យូទ័រ ចំនួន២០គ្រឿង - ក្តារចុចកុំព្យូទ័រចំនួន២០គ្រឿង - Mouse កុំព្យូទ័រចំនួន២០គ្រឿង - អាគុយកុំព្យូទ័រ ចំនួន១គ្រឿង - កាស់ស្តាប់ចំនួន២០គ្រឿង - ឧបករណ៍សម្រាប់​ភ្ជាប់អ៊ីនធឺណេតចំនួន១គ្រឿង - ឧបករណ៍សម្រាប់​ភ្ជាប់បំបែកអ៊ីនធឺណេត១គ្រឿង - ឧបករណ៍ចែកចាយអ៊ីនធឺណេតចំនួន១គ្រឿង - កៅអីជ័រអង្គុយចំនួន២១។

ក្រោយការបង្ក្រាបអ្នកលេងសិស្សសាលា១៧នាក់ សមត្ថកិច្ចធ្វើការ​អប់រំ ហើយ​ប្រគល់ឲ្យអាណាព្យាបាលអប់រំបន្ត ចំណែក២នាក់ម្ចាស់ទីតាំង រួមវត្ថុតាង សមត្ថកិច្ចកំពុងរៀបចំសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការបន្ត៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post