header ads

Sponsor

រិទ្ធី

ខេត្តកំពង់ចាម ថ្ងៃចន្ទ ១៣រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៨ លោក ព្រំ ធឿន មុខរបរប៉ះកង់ មានទីលំនៅបច្ចុប្បន្ន ភូមិបឹងកុកទី២ សង្កាត់បឹងកុក ក្រុងកំពង់ចាម ខេត្តកំពង់ចាម បានចូលខ្លួនមកសារភាព និងទទួលកំហុស នៅការិយាល័យបរិស្ថានក្រុងកំពង់ចាម ដោយលោកបានយកសំរាមចាក់ពង្រាយតាមទឹកភ្លៀង ពេលដែលមានភ្លៀងធ្លាក់មួយមេធំ កាលពីល្ងាចថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៨ ដែលសកម្មភាពនេះបានបង្កឱ្យមានការកកស្ទះលូ និងជាទង្វើ មិនល្អនៅក្នុងសង្គម។ យោងតាមការចុះផ្សាយរបស់ក្រសួងបរិស្ថាន។

លោក ព្រំ ធឿន ក៏បានធ្វើកិច្ចសន្យានិងបញ្ឈប់ចាក់សំរាមតាមទីសាធារណៈ ជាពិសេសតាមប្រព័ន្ធលូបង្ហូរទឹកនៅពេលដែលមានភ្លៀងធ្លាក់ និងសំណូមពរឱ្យប្រជាពលរដ្ឋទាំងអស់ចូលរួមទុក ដាក់សំរាមឱ្យបានត្រឹមត្រូវទាំងអស់     គ្នា។

ក្នុងឱកាសនោះដែរ លោកអភិបាលក្រុងកំពង់ចាម ក៏បានសំណូមពរ ដល់លោក ព្រំ ធឿន ត្រូវអនុវត្តតាមកិច្ចសន្យា រួមទាំងប្រជាពលរដ្ឋទាំងអស់ចូលរួមទុកដាក់សំរាម ឱ្យ បានត្រឹមត្រូវ ដើម្បីជៀសវាងការកកស្ទះប្រព័ន្ធលូ ព្រោះថារដូវ នេះជារដូវមានភ្លៀងធ្លាក់។ យ៉ាងណាមិញ បើយើងអនុវត្តទម្លាប់ល្អនេះ ជាការរួមចំណែកជាមួយអាជ្ញាធរក្នុងកិច្ចគាំពារបរិស្ថាន ជាពិសេសគឺធ្វើឱ្យទីក្រុងគ្មានសំរាម និងមានសោភ័ណភាពស្អាត។

សូមរំលឹកថា កាលពីពីល្ងាចថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៨ មានការចែករំលឹកវីដេអូឃ្លីប នៃសកម្មភាពបុរសចំណាស់ម្នាក់យកសំរាមចាក់ពង្រាយតាមទឹកភ្លៀង ពេលដែលមានភ្លៀងធ្លាក់មួយមេធំ។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post