header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ យុវជន៤នាក់ជិះម៉ូតូ២គ្រឿង ចេញមកពីរាំលេងក្នុងក្លឹប​ ក៏មានក្មេងស្ទាវមួយក្រុម បានមកដេញគប់និងវាយ ធ្វើឲ្យពួកគេភ័យពេក ក៏ជិះម៉ូតូជ្រុលទៅបុកចូលកន្លែងលក់បាយឆា មីឆា បណ្ដាលឲ្យមានអ្នករបួសធ្ងន់ស្រាល៣នាក់ និងខូចខាតសម្ភារៈមួយចំនួន កាលពីម៉ោងជាង២រំលងអាធ្រាត្រ ឈានចូលថ្ងៃច័ន្ទ ទី១១ ខែមិថុនា ឆ្នាំ២០១៨នេះ នៅចំណុចមុខមន្ទីរពេទ្យរុស្ស៊ី តាមបណ្ដោយផ្លូវ២៧១ ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ ភ្នំពេញ​។

ជនរងគ្រោះដែលរងរបួសទី១ ឈ្មោះ សុខ ជាតិ អាយុ១៨ឆ្នាំ ទី២ឈ្មោះ ស្រស់ អាយុ១៨ឆ្នាំ អ្នកទាំង២នាក់ ស្នាក់នៅសង្កាត់ទួលទំពូង ខណ្ឌចំការមន ម្នាក់ទៀតរបួសស្រាល។​

តាមសម្តីជនរងគ្រោះបានឲ្យភ្នាក់ងារ CCAM POST ដឹងថា នៅមុនពេលកើតហេតុ ពួកគេបាននាំគ្នាទៅចូលរាំលេងក្នុងក្លឹបស៊ីធី តាមបណ្តោយផ្លូវមុន្នីរ៉េត ដោយមានគ្នា៧នាក់ ជិះនិងម៉ូតូ២គ្រឿង ដោយ៣នាក់ ជិះកង់បី និង៤នាក់ជិះម៉ូតូ ខណៈរាំចប់ មិត្តភ័ក្ត្រ៣នាក់នោះ ក៏បានឡើងជិះកង់បី ហើយពួកគេ៤នាក់ទៀត ជិះម៉ូតូតាមក្រោយបំណងទៅស្នាក់នៅម្តុំផ្សារទួលទំពូង ដោយធ្វើដំណើរតាមបណ្តោយផ្លូវមុន្នីរ៉េត ឆ្ពោះទៅផ្លូវលេខ៣៧១ លុះមកដល់ចំណុចកើតហេតុ ស្រាប់តែមានក្រុមក្មេងទំនើងមានគ្នាប្រហែលជាង១០នាក់ ជិះម៉ូតូ៥ទៅ៦គ្រឿង ប្រដាប់ដោយដុំថ្មនិងខ្សែក្រវ៉ាត់ បានដេញមកវាយ ទើបធ្វើអោយភ័យស្លន់ស្លោរពេក ក៏ជិះជ្រុលទៅបុកចូលកន្លែងលក់បាយឆា មីឆា បណ្តាលឲ្យរងការខូចខាត និងរបួសស្ត្រីដែលជាអ្នកលក់ម្នាក់ផងដែរ ចំណែកឯអ្នកជិះម៉ូតូក៏រងរបួសធ្ងន់ដែរ។

ក្រោយពេលកើតហេតុភ្លាមៗ ក្រុមបង្កបានជិះគេចខ្លួនបាត់អស់ ចំណែកជនរងគ្រោះរបួសធ្ងន់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យរុស្ស៊ីភ្លាមៗ ចំណែកម៉ូតូត្រូវបានសមត្ថកិច្ចមកយក​ ទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលស្ទឹងមានជ័យ រងចាំដោះស្រាយជាមួយអ្នកលក់បាយឆាពេលក្រោយទៀត៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post