header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ ស្រ្តី៣នាក់ នាំគ្នាលេងល្បែង (ឡូតូ) ត្រូវបានអាជ្ញាធរសង្កាត់ចាត់វិធានការក្តៅចុះទៅចាប់ខ្លួន កាលពីវេលាម៉ោង២និង៣០នាទីរសៀលថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៨ នៅក្នុងភូមិដំណាក់ សង្កាត់គោកឃ្លាង​ ខណ្ឌសែនសុខ។

ស្ត្រីទាំង៣នាក់ ដែលអាជ្ញាធរសង្កាត់គោកឃ្លាង អះអាងថា នាំគ្នាលេងល្បែង(ឡូតូ)ខុសច្បាប់នោះ ទី១ ឈ្មោះ អ៊ឹម អិន អាយុ៦៩ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅភូមិដំណាក់សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ។ ទី២ ឈ្មោះ ហៀង ពុទ្ធាវី អាយុ១៩ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅភូមិដំណាក់ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ។ទី៣ ឈ្មោះ កេត ស្រីចិន អាយុ២៦ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ។

អាជ្ញាធរបានឲ្យដឹងថា ​ស្រ្តីទាំង៣នាក់ខាងលើ គិតតែពីនាំគ្នាលេងល្បែងស៊ី​សងខុសច្បាប់ ទើបអាជ្ញាធរសង្កាត់ចុះទៅចាប់ខ្លួន រួមជាមួយវត្ថុតាង ក្រដាស់ មានលេខ គ្រាប់ឡូតូ។

ការចុះបង្ក្រាបរបស់អាជ្ញាធរខាងលើ ត្រូវបានពលរដ្ឋក្នុងភូមិងឿងឆ្ងល់ លេងឡូតូ ខុសច្បាប់ ដឹងហើយ ជាល្បែងដាក់លុយ ស៊ី​សង ចុះមេឆ្នោត កើត​ឆ្នោតវៀតណាម ពេញតាមផ្សារ ក្នុងមូលដ្ឋានសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ មេឆ្នោតទាំងនោះ មានច្បាប់បើកអាជីវកម្ម លេងល្បែងស៊ី​សងដែរឬទេ? ហេតុម្តេចអាជ្ញាធរ មិនចុះទៅបង្ក្រាបផងដែរទៅ ឬមួយអាជ្ញាធរ ចាត់ទុក មេកត់ឆ្នោតទាំងនោះ សុទ្ធតែមានច្បាប់ឬ ? ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post