header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ យុវតីម្នាក់ បានមកដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍រដ្ឋបាលសង្កាត់ផ្សារដើមថ្កូវ ឲ្យជួយទាំងព្រឹក  ស្រាវជ្រាវនិងឃាត់ខ្លួន យុវជនជាសង្សាររបស់ខ្លួន ក្រោយពីបាន ឆបោក ប្រើល្បិចយកម៉ូតូរបស់នាងម៉ាក  HONDA Dream ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៧ ទៅបាត់ស្រមោលឈឹង មិនឃើញត្រឡប់មកវិញ។

ហេតុការណ៍នេះកើតឡើងនៅម៉ោង១០ព្រឹក ថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៨ នៅចំណុចផ្ទះលេខ៤១បេ ផ្លូវលេខ២៧១ ភូមិ១ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន។

យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា ជនសង្ស័យជាសង្សារដែលកំពុងរត់គេចខ្លួននោះមានឈ្មោះ ពីពី អាយុ១៩ឆ្នាំ ហើយមុនពេលកើតហេតុ ជនរងគ្រោះបានឲ្យម៉ូតូទៅជនសង្ស័យជាសង្សារ ជាអ្នកឌុប ចេញពីម្តុំស្ថានីយ៍បូមទឹកបឹងទំពុន ក្នុងបំណងជិះដើរលេងកោះពេជ្រ។ លុះដល់ចំណុចកើតហេតុ ជនសង្ស័យបានឈប់ម៉ូតូឲ្យហើយជនរងគ្រោះជាសង្សារចុះទៅទិញថ្នាំពេទ្យ ដោយឲ្យលុយចំនួន៨ពាន់រៀល។ ចំណែកជនសង្ស័យបានធ្វើល្បិចជាប្រាប់ជនរងគ្រោះថា ទៅទិញកាហ្វេនៅមុខមួយភ្លែត ដោយបានជិះម៉ូតូជនរងគ្រោះម៉ាក ហុងដាសេ១២៥ ពណ៌ក្រហម ស៊េរីឆ្នាំ២០១៧ ពាក់ស្លាកលេខ ភ្នំពេញ 1GN-0264 ទៅបាត់ស្រឈឹង លែងត្រឡប់មកវិញតែម្តង ទើបជនរងគ្រោះ សម្រេចចិត្តមកដាក់ពាក្យ បណ្តឹងនៅប៉ុស្តិ៍រដ្ឋបាលសង្កាត់ផ្សារដើមថ្កូវ ដើម្បីឲ្យសមត្ថកិច្ចជួយធ្វើការស្រាវជ្រាវ និងឃាត់ខ្លួនយកមកដោះស្រាយគ្នាតាមច្បាប់បន្តទៀត៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post