header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល បានឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីឆបោកយកម៉ូតូ ដែលសកម្មតាមបណ្តាខេត្ត និងរាជធានីភ្នំពេញ ប្រព្រឹត្តនៅចំណុចភូមិប៉ាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៦។

ប្រតិបត្តិការឃាត់ខ្លួននេះ ធ្វើឡើងតាមដីកាបង្គាប់ឲ្យចាប់ខ្លួនលេខ ៥០៧«គ» ដ.ច.ន ចុះថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៦ ចេញដោយលោក កែវ មុនី ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ កាលពីវេលា៧និង០០នាទី នាថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៨ នៅចំណុចមុខផ្ទះសំណាក់រស្មីពេជ្រសូរីតា ក្រុមទី៦ ភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

នគរបាលបានឲ្យដឹងថា ជនសង្ស័យឃាត់ខ្លួនមានឈ្មោះ មៀង ហេង ហៅ ហុង សេងលី ភេទប្រុស អាយុ៤៩ឆ្នាំ ទីលំនៅបច្ចុប្បន្នផ្ទះគ្មានលេខ ផ្លូវលំ ភូមិក្រាំងអង្រ្កង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ និងមុខរបរមិនពិតប្រាកដ។

សូមបញ្ជាក់ផងដែរថា ក្រោយពេលឃាត់ខ្លួន នគរបាលបានដកហូតវត្ថុតាង រួមមាន រថយន្តមួយគ្រឿងម៉ាក TOYOTA CAMRY ពណ៌ក្រហម លេខតួ-លេខម៉ាស៊ីនគ្មាន ពាក់ស្លាកលេខ ភ្នំពេញ ង-៦៦១១។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង ត្រូវបានកម្លាំងនគរបាល នៃការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល កសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើមក្បីចាត់ការតាមនីតិវិធី៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post