Sunday, June 10, 2018

នៅថ្ងៃនេះ vivo Y85 ពណ៌ខ្មៅ នឹងចេញលក់ជាផ្លូវការជាមួយនឹងរ៉េមទំហំ 4GB ធំខ្លាំងមែនទែន បើក APP បានលឿនជាងមុន!

Tags

vivo

នៅថ្ងៃនេះ vivo Y85ពណ័ខ្មៅ នឹងចេញលក់ជាផ្លូវការហើយ​និង vivo Y53 និង vivo Y53Cក៏បានផ្តល់ជូនតម្លៃពិសេសមួយ ដល់អតិថិជនផងដែរ ដើម្បីជាការអប់អរសារទដល់ខួបគំរបចំនួនមួយឆ្នាំរបស់ក្រុមហ៊ុនvivo នឹងជាដៃគូរសហការជាមួយ FIFA World Cup 2018 លំដាប់ពិភពលោកដែលនឹងចូលមកដល់នាពេលឆាប់ៗនេះ។

vivo Y85ពណ័ខ្មៅ ដែលត្រូវបានរចនាចេញចារូបរាងយ៉ាងប្រណិត ធានាថា ប្រិយមិត្តបានឃើញហើយ ប្រាកដជាចាប់អារម្មណ៍ជាមួយស្មាតហ្វូនម៉ូឌែលថ្មីនេះ។ ស្មាតហ្វូនY85ដែលមានផ្នែកខាងមុខនៃអេក្រង់ពេញផ្ទៃតែម្តង ស្ទើរតែគ្មានហ្គេមខាងសោះឡើយមានន័យថា គ្រប់យ៉ាងនៅផ្នែកខាងមុខគឺនៅក្នុងកញ្ចក់អេក្រង់ទាំងអស់តែម្តង។ភ្ជាប់ជាមួយគ្នានេះដែរ ។vivo Y85 ត្រូវបានដាក់ឲ្យដំណើរជាមួយប្រព័ន្ធប្រតិបត្តិការស៊េរីខ្ពស់ Android 8.1 Oreo និងប្រើប្រាស់អិុនធើហ្វេសផ្ទាល់ខ្លួន Funtouch OS 4.0 បង្ហាញនូវ ទម្រង់កម្មវិធីយ៉ាងស្រស់ និងអាចឲ្យអ្នកប្រើប្រាស់ធ្វើការរៀបចំបន្ថែមបានផងដែរ។

Y85មានរ៉េមទំហំ 4GB និងអង្គផ្ទុកទិន្នន័យ 32GB អាចបន្ថែមមេម៉ូរីខាងក្រៅបានដល់ 256GB។ដំណើរការដោយប្រព័ន្ធដំណើរការ Octa-Core 12nm ថ្មីនិង RAM ទំហំ 4GB Y85 ដំណើរការយ៉ាងរលូនទោះបីជាធ្វើកិច្ចការដ៏ស្មុគស្មាញក៏ដោយ។ ងាយស្រួលដំណើរការកម្មវិធីជាច្រើនក្នុងពេលដំណាលគ្នានិងប្ដូររវាងហ្គេមនិងកម្មវិធីប្រព័ន្ធផ្សព្វផ្សាយសង្គមឱ្យងាយស្រួល។

 vivo Y85 ក៏ត្រូវបានបំពាក់នូវកាមេរ៉ាភ្លោះផ្នែកខាងក្រោយ ដោយមួយគ្រាប់មានទំហំ 13មេហ្គាភិចសែល និងមួយគ្រាប់ទៀតមានទំហំ 2 មេហ្គាភិចសែល អមដោយអំពូលហ្លាស់មួយគ្រាប់ ធ្វើឲ្យការចាប់យករូបភាព បានច្បាស់ល្អ ឥតខ្ចោះ មិនធ្វើឲ្យខកបំណងនោះឡើយ ជាពិសេសវាក៏បានបន្ថែមនូវមុខងារ សម្រាប់ការថតរូបភាព ឲ្យកាន់តែមានភាពទាក់ទាញបន្ថែមទៀត ដូចជា Panorama Mode , HDR, Face Detection, Touch Focus , Auto Focus ជាដើម។ អ្វីដែលកាន់តែពិសេស គឺកាមេរ៉ាផ្នែកខាងមុខរបស់វា មានទំហំធំ 16 មេហ្គាភិសែល ពិសេសសម្រាប់ការថតរូបភាព បែប Selfie ផ្ទាល់តែម្តង។

ដោយឡែក លើម៉ូឌែលទូរស័ព្ទចំនួនពីរ​ គឺ vivo Y53 នឹង vivo Y53cក្នុងតម្លៃត្រឹមតែ139$ប៉ុណ្ណោះ នេះពិតជាឱកាសដល់ល្អសម្រាប់លោកអ្នក ហើយលោកអ្នកអាចរកជាវបាននូវគ្រប់បណ្តាហាងលក់ទូរសព្ទនានាទូទាំងប្រទេសនឹងទទួលបានការផ្តល់ជូនតម្លៃដ៏ពិសេសភា្លមៗ ចាប់ពីថ្ងៃនេះរហូតដល់រដូវកាលFIFA World Cup បញ្ចប់ ។

កុំភ្លេចណា!បងប្អូនអាចរកជាវម៉ូឌែល៣ខាងលើនេះដែលមានលក់ក្នុងតំលៃពិសេសដោយក្រុមហុ៊នស្មាតហ្វូន vivoផ្ដល់ជូនអតិថិជននៅក្នុងរដូវការFIFAហើយអាចរកផលិតផលទាំងអស់របស់ vivo បាននៅតាមបណ្ដាហាង ចែកចាយ នៅក្នុង ប្រទេសកម្ពុជា ។

@Amapapa.News

Feature Ads