header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

បាត់ដំបងៈ ជនល្មោភកាមម្នាក់ បានចាប់រំលោភប្អូនថ្លៃរបស់ខ្លួន អាយុ១៣ឆ្នាំ បានសម្រេចចំនួនពីរដង ទើបបែកការ​ដល់​ម្ដាយក្មេងស្រីរងគ្រោះប្ដឹងសមត្ថកិច្ចឲ្យចាប់ដាក់ខ្នោះ។

ករណីឃាត់ខ្លួនជនល្មោភកាមខាងលើនេះ ធ្វើឡើងកាលពី​វេលាម៉ោង៣៖៣០នាទីរសៀលថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៨ ដោយកម្លាំង​ជំនាញ​នគរបាលស្រុកភ្នំព្រឹក ដឹកនាំដោយ​លោកវរសេនីយ៍ទោ សុង សុភ័ក្រ្ត អធិការស្រុក សហការជាមួយកម្លាំងប៉ុស្តិ៍ភ្នំព្រឹក បន្ទាប់ពីមានបញ្ជាពីឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នងការនគរបាលខេត្តបាត់ដំបង និង​មានការសម្របសម្រួលពីលោក នួន សាន ព្រះរាជអាជ្ញាខេត្តបាត់ដំបង។

​លោកវរសេនីយ៍ទោ សុង សុភ័ក្រ្ត អធិការ​នគរបាលស្រុកភ្នំព្រឹក បានឲ្យដឹងថា ជនល្មោភកាមរូបនេះ ឈ្មោះ ឌី សាវឿត ហៅទយ ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរជាងម៉ូតូ រស់នៅភូមិស្រឡៅ ឃុំភ្នំព្រឹក ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។

លោកអធិការបន្តថា នៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៨ លោកបាន​ទទួលពាក្យបណ្តឹងពីម្តាយក្មេងស្រីរងគ្រោះ បានប្តឹងពីជនសង្ស័យខាងលើ នឹងត្រូវជាកូនប្រសាថា បានចាប់រំលោភកូនស្រីរបស់គាត់ (ប្អូនថ្លៃ) អាយុ១៣ឆ្នាំ បានសម្រេចចំនួន​២លើក លើកទី១នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៧ និង លើកទី២ នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៨។

លោកអធិការស្រុកបន្តទៀតថា ក្រោយពីសមត្ថកិច្ចយើងទទួលបានពាក្យបណ្តឹងភ្លាម ទើបចុះទៅឃាត់ខ្លួនជនល្មោភកាមរូបនេះ កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបង ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post