header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ព្រៃវែងៈ ក្មេងទំនើង៦នាក់ ក្នុងចំណោម១២នាក់ ត្រូវបាន​សមត្ថកិច្ចនគរបាលស្រុកពោធិរៀង ធ្វើការឃាត់ខ្លួន បន្ទាប់ពីពួកគេជិះម៉ូតូបង្កភាពអនាធិបតេយ្យពេញដងផ្លូវសាធារណៈ និងបង្កឲ្យមានភ័យខ្លាចដល់ប្រជាពលរដ្ឋ​។

ក្រុមក្មេងទំនើងខាងលើនេះ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន កាលពីវេលាម៉ោង៤៖១០នាទីល្ងាច​ថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៨ ក្រោយពីពួកគេមានគ្នា១២នាក់ ជិះម៉ូតូ៥គ្រឿង បានធ្វើសកម្មភាពជិះរេពេញផ្លវ ត្រង់នៅចំណុចស្ពានភូមិកុកត្រុំក ឃុំតាកោ ស្រុកពោធិរៀង ខេត្តព្រៃ ទើប​ធ្វើឲ្យ​ប្រជាពលរដ្ឋធ្វើដំណើរមិនកើត ក៏​បានទូរស័ព្ទមកប្តឹងប៉ុស្តិ៍តាកោ។

ក្រោយទទួលបានព័ត៌មានភ្លាម កម្លាំងនគរបាល​ប៉ុស្តិ៍តាកោ និ​ងប្រជាការពារ បានធ្វើការ​ស្ទាក់ ហើយក្រុមក្មេងទាំងនោះបានជិះម៉ូតូរត់គេចទៅផ្លូវព្រៃវែង រួចក៏​បោះចោលដាវសាំម៉ូរ៉ៃ២ដើមនៅលើផ្លូវជាតិលេខ១១ មុខប៉ុស្តិ៍តាកោ ឃើញដូច្នោះ ក៏​ឃាត់ខ្លួនក្មេងបាន៦នាក់ ម៉ូតូ២គ្រឿងនិងដាវសាំម៉ូរ៉ៃ២ដើម។

សមត្ថកិច្ច បានឲ្យដឹងថា ក្មេងទំនើងទាំង៦នាក់នោះ ១.ឈ្មោះ រ៉ា ណារ៉ាក់ ភេទប្រុស អាយុ១៦ឆ្នាំ រស់​នៅភូមិលេខ7 សង្កាត់កំពង់លាវ ក្រុងព្រៃវែង។ ២.ឈ្មោះ លឹម ដាវីត ភេទប្រុស អាយុ១៥ឆ្នាំ រស់នៅភូមិលេខ3 សង្កាត់កំពង់លាវ ក្រុងព្រៃវែង។ ៣.ឈ្មោះ ណុប សុវណ្ណគិរី ភេទប្រុស អាយុ១៥ឆ្នាំ រស់​នៅភូមិត្នោតទ្រេត ឃុំតាកោ ស្រុកពោធិ៍រៀង។ ៤.ឈ្មោះ កុយ គង់ម៉េង ភេទប្រុស អាយុ១៥ឆ្នាំ រស់​នៅភូមិជើងទឹកក សង្កាត់ជើងទឹក ក្រុងព្រៃវែង។ ៥.ឈ្មោះ ឈិន ចន្ទ័រិទ្ធ ភេទប្រុស អាយុ១៥ឆ្នាំ រស់​នៅភូមិលេខ3 សង្កាត់កំពង់លាវ ក្រុងព្រៃវែង។ ៦.ឈ្មោះ ផាន់ ទិតកក្កដា ភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិលេល៣ សង្កាត់កំពង់លាវ ក្រុងព្រៃវែង។

ក្រោយឃាត់ខ្លួនក្រុមក្មេងទំនើងទាំងនោះ ត្រូវបានបញ្ជូនទៅសួរនាំនៅប៉ុស្តិ៍ ដើម្បីធ្វើការអប់រំ និង​ធ្វើកិច្ចសន្យា រួចឲ្យ​វិលត្រឡប់ទៅផ្ទះវិញ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post