header ads

Sponsor

ពិសី

តាកែវៈ ថ្លែងនៅក្នុងសន្និបាតបូកសរុបសភាពការណ៍និងលទ្ធផលសហប្រតិបត្តិការរក្សាសន្តិសុខសណ្តាប់ធ្នាប់រយៈពេល ៦ខែដើមឆ្នាំ ២០១៨ និងលើកទិសដៅសហប្រតិបត្តិការរវាងនគរបាលខេត្តអាងយ៉ាង ប្រទេសវៀតណាម និងនគរបាលខេត្តតាកែវ នគរបាលខេត្តកណ្តាល ប្រទេសកម្ពុជា នៅសាលប្រជុំនៃស្នងការនគរបាលខេត្តអានយ៉ាង នាថ្ងៃទី ២៩ ខែមិថុនា ២០១៨នេះ ស្នងការនគរបាលខេត្តទាំងបី ខេត្តតាកែវ ខេត្តកណ្តាល និងខេត្តអានយ៉ាង បានឯកភាពគ្នាលើកកិច្ចសហប្រតិបត្តិការ ដែលបានអនុវត្តកន្លងមកនេះ ហើយក្នុងនោះ ស្នងការនគរបាលខេត្តទាំង ៣ បានលើកទិសដៅសម្រាប់អនុវត្តបន្តលើយន្តការចំនួន ៥ចំណុចសំខាន់បន្ថែមទៀត ដែលត្រូវអនុវត្តបន្ត ក្នុងនោះ ៖

ចំណុចទី០១ ត្រូវផ្លាស់ប្តូរព័ត៌មានអំពីសភាពការណ៍ពាក់ព័ន្ធដល់ការងារបង្ក្រាប បទល្មើស ធានាសន្តិសុខ សណ្តាប់ធ្នាប់តាមខ្សែបន្ទាត់ព្រំដែន សកម្មភាពភេរវកម្ម បទល្មើសឆ្លងដែន បទល្មើសគ្រឿងញៀន និងបទល្មើសជួញដូរមនុស្ស អោយបានរហ័ស។

ចំណុចទី០២ នៅពេលមានបទល្មើសកើតឡើងភាគីទាំងសងខាងត្រូវតែរាយការណ៏អោយគ្នាទៅវិញទៅមក ដើម្បីធ្វើការទប់ស្កាត់និងបង្ក្រាបអោយបានទាន់ពេវេលា។

ចំណុចទី០៣ ស្រុកនៅជាប់ព្រំដែន បង្កើននៅកិច្ចសហប្រតិបត្តិការ លើការល្បាត ត្រួតពិនិត្យ លើខ្សែបន្ទាត់ព្រំដែន។

ចំណុចទី០៤ ភាគីទាំងពីរ បន្តជម្រុញការងារឃោសនាអប់រំប្រជាជន គោរពច្បាប់នៃប្រទេសទាំងពីរ នៅពេលឆ្លងកាត់ព្រំដែន និងផ្តល់លក្ខណៈងាយស្រួលជូនប្រជាជនទាំងសងខាងបានទៅសួរសុខទុក្ខបងប្អូន និងទេសចរណ៏ចេញចូល ផ្លាស់ប្តូរទំនិញជាដើម។

ចំណុចទី ០៥ បន្តធ្វើសេនាធិការជូនដល់ថ្នាក់ខេត្ត ដើម្បីស្នើដល់រាជរដ្ឋាភិបាលប្រទេសទាំងពីរ ជម្រុញការចរចារ ដើម្បីឆាប់បានសម្រេចការងារបោះបង្គោលព្រំដែននៃប្រទេសទាំងពីរ។

សូមបញ្ជាក់ផងដែរថា នៅក្នុងសន្និបាតបូកសរុបនិងវាយតម្លៃសភាពការណ៍ ៦ខែដើមឆ្នាំ២០១៨នេះ គឺមានការចូលរួម ពីលោកឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការនគរបាលខេត្តតាកែវ និង លោកឧត្តមសេនីយ៍ទោ អៀវ ចម្រើន ស្នងការនគរបាលខេត្តកណ្តាល រួមជាមួយក្រុមការងារ និងលោកឧត្តមសេនីយ៍ត្រី ប៊ុយ ប៊ែទឺ ស្នងការនគរបាលខេត្តអានយ៉ាង។

ជាកិច្ចបញ្ចប់នៅក្នុងអង្គសន្និបាទនេះដែរ លោក ប៊ុយ ប៊ែទឺ ស្នងការនគរបាលខេត្តអានយ៉ាង បានលើកឡើងនូវសកម្មភាពបទល្មើសជាច្រើនដែលកើតមានក្នុងរយៈពេល ៦ខែដើមឆ្នាំនេះ គឺ នៅមានភាពស្មុកស្មាញច្រើន ព្រោះរាល់បណ្តាបទល្មើសព្រហ្មទ័ណ្ឌ សេដ្ឋកិច្ច គ្រឿងញៀន រត់ពន្ធដឹកជញ្ជូនស្ករ មាស រូបិយប័ណ្ណបរទេស គឺនៅតែបន្តកើតមានឡើង មិនតែប៉ិណ្ណោះ ក្នុងនោះក៏មានមុខសញ្ញាជ្រុលនិយមមួយចំនួនតែងតែនាំគ្នាមកតំបន់ព្រំដែនដើម្បីថតរូប វីដេអូ ដើម្បីឃោសនាមួលបង្កាច់លទ្ធផលកិច្ចការបោះបង្គោលព្រំដែន។ ទៅថ្ងៃខាងមុខគឺយើងនៅតែបន្តកិច្ចសហប្រតិបត្តិការជារាងរហូត៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post