Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ស្វាយរៀងៈ មន្ត្រីរាជការបម្រើកាងារនៅមន្ទីរព័ត៌មានខេត្តស្វាយរៀង មានអារម្មណ៍ក្ដុកក្ដួលរំជួលចិត្តយ៉ាងខ្លាំង និងបានចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារសព លោក ម៉ៅ សាវ៉ាន ជាមន្ត្រីបម្រើការងារជាអនុប្រធានមន្ទីរព័ត៌មានខេត្តស្វាយរៀង ដែលបានស្លាប់បាត់បង់ជីវិតដោយខ្យល់គរ កាលពីវេលាម៉ោង៨ និង៣០នាទីយប់ ថ្ងៃសុក្រ ៣រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១ ខែមិថុនា ឆ្នាំ២០១៨ ស្ថិតក្នុងភូមិចុងព្រែក សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង។

បើតាមលោក កែវ ច័ន្ទលី ប្រធានមន្ទីរព័ត៌មានខេត្តស្វាយរៀងបានប្រាប់ឲ្យដឹងថា ក្នុងនាមថ្នាក់ដឹកនាំ និងមន្រ្តីរាជការមន្ទីរព័ត៌មានខេត្ត មានការសោកស្តាយចំពោះលោកម៉ៅ សាវ៉ាន ដែលបានទទួលមរណភាព ដោយខ្យល់គរដួលនៅផ្ទះរបស់គាត់។

លោកបានបន្តទៀតថា នៅពេលខ្យល់គរដួលនោះ ដោយមិនអស់ចិត្ត ក្រុមគ្រួសាររបស់លោកក៏បានប្រញាប់ប្រញាល់ដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យដើម្បីសង្គ្រោះបន្ទាន់ផងដែរ ប៉ុន្តែជាអកុសល ពេលទៅដល់មន្ទីរពេទ្យបង្អែកខេត្តស្វាយរៀង ក្រុមគ្រូពេទ្យបានប្រាប់ថា លោកបានស្លាប់បាត់បង់ជីវិតបាត់ទៅហើយ។

លុះនៅព្រឹកថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៨នេះ លោក ពេញ យ៉ាត អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន និងលោកប្រធានមន្ទីរ ក៏បានមកចូលរួមគោរពវិញ្ញាណក្ខ័ន្ធសពលោកម៉ៅ សាវ៉ាន និងបានចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារនៃសព ព្រមទាំងចូលបច្ច័យមួយចំនួនដើម្បីឲ្យគ្រួសាររបស់គាត់ចាត់ចែងធ្វើបុណ្យផងដែរ។

សូមជម្រាបថា សពលោក ម៉ៅ សាវ៉ាន នឹងត្រូវបូជានៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៨ វេលាម៉ោង២រសៀល នៅវត្តសន្តិភាព ក្រុងស្វាយរៀង៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor