header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ​ រថយន្តសាំយ៉ុងមួយគ្រឿង បាន​ក្រឡាប់ជាច្រើនត្រឡប់​ធ្លាក់ចូលក្នុងប្រឡាយ សង្ស័យអ្នកបើកបរងងុយដេក។

គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ កើតឡើងកាលពីវេលាម៉ោង៨ព្រឹកថ្ងៃទី៧ ខែមិថុនា ​ឆ្នាំ​២០១៨ ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវ​៣០ម៉ែត្រ​ ក្នុងភូមិរោលទ្រូ សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ។

មុនពេលកើតហេតុ គេ​ឃើញរថយន្តសាំយ៉ុងខាងលើ ពាក់​ស្លាកលេខភ្នំពេញ ​២L-៦៧២១ មានដឹកផ្លៃម្នាស់​ពេញ​ បើកចេញពីម្តុំផ្សារបុរីសន្តិភាព២ ដោយធ្វើដំណើរពីលិចទៅកើត លុះ​មកដល់ចំណុចខាងលើ ក៏ស្រាប់តែរថយន្តបានក្រឡាប់ជាច្រើនត្រឡប់ក៏ធ្លាក់ចូលក្នុងប្រឡាយ ភ្លាមៗនោះអ្នកបើកបរបានចេញពីក្នុងរថយន្ត តែសំណាងល្អមិនមានគ្រោះថ្នាក់ដល់អាយុជីវិតនោះទេ។

ក្រោយកើតហេតុម្ចាស់រថយន្តហៅ​រថយន្តស្ទួចមកស្ទួចរថយន្ត​ចេញពីក្នុងប្រឡាយ ដាក់លើមាត់ប្រឡាយ រើយកផ្លែម្នាស់ចេញ ដើម្បីយករថយន្តទៅជួសជុលខ្លួនឯង៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post