header ads

Sponsor

ដោយ៖ អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញ៖ បន្ទាប់ពីអញ្ជើញ ចូលរួមត្បាញក្រមាក្រឡាទី១០០០ម៉ែត ដែលជាក្រម៉ាវែងជាងគេលើពិភពលោក នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៧ ខែមិថុនា ឆ្នាំ២០១៨ នៅទីលានព្រះមេរុ ជិតព្រះបរមរាជវាំង រួចមក សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានធ្វើសកម្មភាពដ៏ភ្ញាក់ផ្អើលមួយតាមរយៈម៉ៅយកការ៉ែមមួយធុងទាំងអស់តែម្ដង។

បើយោងតាមវិដេអូដែលបង្ហោះ ក្រុមអ្នកការ៉ែមមួយក្រុមដែលមានស្រីប្រុស៤ទៅ៥នាក់បាននាំគ្នាញញឹមញញែមសើចពព្រាយរីករាយដែលបានជួបសម្ដេចតេជោ ហើយបានប្រាប់ពីតម្លៃការ៉ែមមួយធុងតម្លៃ៦០ម៉ឺនរៀល ក៏ប៉ុន្តែទឹកចឹត្តមេត្តាធម៌របស់សម្ដេចតេជោ បានផ្ដល់អោយយុវជនយុវនារីដែលជាអ្នកលក់ការ៉ែមក្នុងទំហ៊ំទឹកប្រាក់ជាង១ពាន់ដុល្លា។

បន្ទាប់ពីបានទទួលប្រាក់ពីសម្ដេចតេជោ ហ៊ុន សែន ជាក្រដាស់ប្រាក់ដុល្លាសន្លិក១០០ ជាង១ពាន់ដុល្លា ក្រុមអ្នកការ៉ែមទាំងអស់បានសំដែងការត្រេកអលើកដៃសំពះអគុណសម្ដេចនិងខ្លះទៀតបានអោបសម្ដេចយ៉ាងកក់ក្ដៅប្រៀបដូចឱបឪពុកដែលមានព្រហ្មវិហាធម៌ម្នាក់ដូច្នោះដែរ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post