header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ បុរសម្នាក់​ស្រវឹងស្រា​ បើករថយន្ត CRV បោះពួយយ៉ាងលឿន រេចង្កូតទៅបុករបាំងថ្មពុះចែកទ្រូវផ្លូវពេញទំហឹង បណ្ដាលឲ្យបាក់​អស់៣កង់ ហើយធ្វើឲ្យអ្នកបើករ​រងរបួសធ្ងន់ហូរឈាមស្រោចពេញខ្លួន​។

គ្រោះថ្នាក់ចរាចរណ៍ បង្កការភ្ញាក់ផ្អើល​កាលពីវេលាម៉ោង១១៖៤០នាទីយប់ថ្ងៃចន្ទ​ ទី១១ ខែមិថុនា​ ឆ្នាំ២០១៨ ត្រង់ចំណុចខាងជើងរង្វង់មូលព្រះនរាយណ៍ ស្ថិតតាមបណ្តោយផ្លូវជាតិលេខ២ ស្ថិតក្នុងសង្កាត់ចាក់អង្រែក្រោម​ ខណ្ឌមានជ័យ​ រាជធានីភ្នំពេញ​។

អ្នកឃើញហេតុការណ៍ បានឲ្យដឹងថា​ មុនពេលកើតហេតុ គេឃើញបុរសវ័យប្រហែល៥០ឆ្នាំម្នាក់ បើកបររថយន្តមួយគ្រឿងម៉ាក CRV ពណ៌ស្ករ ពាក់ស្លាកលេខភ្នំពេញ 2AA-9869 ដោយធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ២ ក្នុងទិសដៅពីជើងទៅត្បូង ក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុ បាន​រេចង្កូតទៅបុកទ្រូងផ្លូវពេញទំហឹង បណ្តាលឲ្យ​រថយន្តរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ ហើយអ្នកបើកបរថយន្ត រងរបួសធ្ងន់​ផុសថ្ងាស និងប្រកែកទាំងស្រវឹងស្រាថា មិនព្រមទៅមន្ទីរពេទ្យទេ ដោយសារប្រជាពលរដ្ឋឃើញហូរឈាមច្រើនពេក ទើបនាំគ្នាចាប់លើកឡើងរថយន្តគិលានសង្គ្រោះគ្លីនិកឯកជន​សុខលាភមេត្រី​ ដឹកយកទៅមន្ទីរពេទ្យផងដែរ​។

សមត្ថកិច្ចប៉ុស្តិ៍ចាក់អង្រែក្រោម ​បានប្រាប់ឲ្យ​ភ្នាក់ងារ​ CAM POST ដឹងថា បុរសជាអ្នកបើកបររថយន្តឈ្មោះ វ៉ា ស៊ី​ណារ៉ុង ស្នាក់នៅផ្ទះលេខ៥៦Eo ផ្លូវលេខ១ ភូមិ២ សង្កាត់ចតុមុខ ខណ្ឌដូនពេញ​ ភ្នំពេញ​ និងមានស្រុកកំណើត​នៅស្រុកព្រៃឈរ ខេត្តកំពង់ចាម។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបានទាក់ទងទៅសមត្ថកិច្ចជំនាញផ្នែកចរាចរណ៍ខណ្ឌមានជ័យ ឲ្យ​ចុះមកធ្វើការវាស់វែងស្ទូចយករង់ចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post