header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

កម្សាន្តៈ ក្នុងចំណោមតារាស្រីល្បីល្បាញផ្នែកសម្តែង ទឹម រដ្ឋា ត្រូវបានចាត់ទុកថា មានការលេចធ្លោ និងមានទីផ្សារក្នុងសិល្បៈមិនធម្មតាដែរ។ ប៉ុន្តែស្រីស្អាតរូបនេះ បែរជាលើកឡើងថា គ្មានលទ្ធភាពទិញផ្ទះវិឡា ឲ្យសមឋានៈឈ្មោះក្នុងមុខមាត់អ្នកល្បី ផ្ទុយខុសពីតារាល្បីឈ្មោះមួយចំនួន ។

ប្រឡូកសិល្បៈជាង១០ឆ្នាំ ទឹម រដ្ឋា សល់បានផ្ទះល្វែង១កន្លែង តាមបណ្តោយផ្លូវ២០០៤ ក្បែរផ្លូវដួងងៀប និងសល់ឡានទំនើបមួយគ្រឿង។ យ៉ាងណា ចិត្តក្នុងពេលនេះ ទឹម រដ្ឋា ចង់កែប្រែជីវិតរស់នៅពីផ្ទះល្វែង ឲ្យក្លាយជាអ្នករស់នៅក្នុងបុរី មានវិឡាធន់ល្មមដូចមិត្តភក្តិ។ អ្វីដែលមិនអាចទៅរួច នាងគិតថា អត់ទាន់ដល់ពេល ខណៈលុយមានក្នុងដៃចង់ប្រើការផ្សេង ។

នាងបានប្រាប់ CAM POST មុននេះ ទឹម រដ្ឋា បញ្ជាក់ថា នាងនៅផ្ទះល្វែងជាង១០ឆ្នាំ ហើយចង់ដូរផ្លាស់ដែរ ដើម្បីរស់នៅកន្លែងបែបអភិជន តែមិនអាច។ នាងថា ផ្ទះចាស់នាងលក់ក៏បានថ្លៃដែរ ព្រោះផ្លូវប្រជុំជនហោចណាស់ជាង២០ម៉ឺន។ ឥឡូវប្រកាសលក់ ហើយលក់ដាច់ទើបយកលុយនោះទិញវិឡាកូនកាត់ ក្នុងបុរីបើមិនចាំបាច់នាងមិនយកប្រាក់ក្នុងដៃទៅទិញទេ ដោយសារចង់ទុកលុយរៀបចំផែនការបើកមុខរបរថ្មីល្អជាង។ រដ្ឋាបន្ថែមថា មិនច្រណែននឹងតារាផ្សេងមានផ្ទះតម្លៃថ្លៃលំដាប់ទេនេះ ជាការខិតខំរៀងៗខ្លួន មានតែជួយត្រេកអរ ហើយក៏រំពឹងថា នាងពិតជមានឱកាសក្តាប់បានផ្ទះសម្បែងថ្មី ដូចគេនៅពេលខាងមុខ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post