header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

លោក សុខសុវណ្ណ វឌ្ឍនា សារពង្ស ប្រមុខ​គណបក្សខ្មែរក្រោក មានការបញ្ចេញមតិជាថ្មី និងកាន់តែខ្លាំង​ចំពោះច្បាប់​សញ្ជាតិថ្មី ព្រមទាំងអំពាវនាវ​ឲ្យពលរដ្ឋ​ជួយគិតដេីម្បីកុំឲ្យកូនចៅជំនាន់ក្រោយរបស់អ្នកក្លាយជាជនជាតិភាគតិចលេីដីកំណេីតរបស់ខ្លួន ។

ដោយលោកបានលើកឡើងនៅលើគណនីហ្វេសប៊ុក របស់លោក នៅថ្ងៃទី ០៩ ខែមិថុនា នេះថា ៖

កុំរវល់ខ្វល់ខ្វាយរឿងអត់បានការពេក. អានច្បាប់សញ្ជាតិថ្មីនេះលេងៗទៅ ហេីយដាស់ខ្លួនឯងអោយក្រោកពីដំណេកឡេីងព្រោះថា ចិន យួន ដែលធ្លាប់ជាអន្តោប្រវេសន៍ខុសច្បាប់ ជិតបានចូលសញ្ជាតិស្របច្បាប់ហេីយ ។

ពីដេីមមកពលរដ្ឋតែងតែទាមទាអោយមានការបណ្ដេញជនអន្តោប្រវេសន៍ចេញពីប្រទេសដោយអនុវត្តន៍ច្បាប់អន្តោប្រវេសន៍អោយបានតឹងរឹងតែឥលូវតំណាងរាស្ត្រ១១១រូបបានសម្រេចលេីកដៃអនុម័ត្តសេចក្ដីព្រាងច្បាប់ស្ដីពីសញ្ជាតិថ្មី ២០១៨ ផ្ទុយពីការចង់បានរបស់ពលរដ្ឋទៅវិញដោយមានមូលន័យងាយអោយជនអន្តោប្រវេសន៍បានចូលសញ្ជាតិមិនមែនបណ្ដេញអន្តោប្រវេសន៍ទេ

ឥលូវសេចក្ដីព្រាងច្បាប់ត្រូវបាន រដ្ឋសភា និង ព្រឹទ្ធសភា អនុម័ត្តហេីយ នៅសល់តែ ឧត្តមក្រុមប្រឹក្សារដ្ឋធម្មនុញ្ញផ្ទៀងផ្ទាត់ និងចុះព្រះហស្ថលេខាពីព្រះមហាក្សត្រដេីម្បីប្រេីប្រាស់ជាផ្លូវការក្នុងពេលឆាប់នេះ ។ ច្បាប់អន្តោប្រវេសន៍ថ្មីនេះគឺធ្វេីឡេីងយ៉ាងតក់ក្រហល់អោយបានមុនពេលបោះឆ្នោតមកដល់ ។

«សូមគិតគូរពីវាសនាជាតិរបស់អ្នកក្នុងពេលនេះ ដេីម្បីកុំអោយកូនចៅជំនាន់ក្រោយរបស់អ្នកក្លាយជាជនជាតិភាគតិចលេីដីកំណេីតរបស់ខ្លួន»

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post