header ads

Sponsor

រិទ្ធី

នៅថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៨ លោក គន់​ គីម​ សមាជិកអចិន្ត្រៃយ៍គណបក្សប្រជាជនកម្ពុជា និងជាប្រធាន​ក្រុម​ការងារ​ថ្នាក់​ជាតិ​​ចុះជួយខេត្តឧត្តរមានជ័យ​ បាន​ជួបសំណេះសំណាល​ជាមួយប្រជាពលរដ្ឋបីភូមិ​ ក្នុងឃុំ​អន្លង់វែង​ ស្រុក​អន្លង់វែង​ ខេត្តឧត្តរមានជ័យ។ គោលបំណងនៃជំនួបនេះដើម្បីទទូលយកសំណូមពរនូវបញ្ហាផ្សេងរបស់ប្រជាពលរដ្ឋ។

បន្ទាប់​ពី​ស្តាប់សំណូមពរ និងមតិយោបល់របស់ប្រជាពលរដ្ឋ រួចមក​ ឯកឧត្តម ​​គន់​ គីម​ បានស្នើឱ្យក្រុមការងារគណបក្សប្រជាជនកម្ពុជានៅមូលដ្ឋាន និងអាជ្ញាធរភូមិ ឃុំ​ ត្រូវចុះទៅពិនិត្យជាក់ស្តែង​ និងដោះស្រាយភ្លាមៗ បើក្នុងករណីហួសសមត្ថភាពរបស់ខ្លួន ត្រូវរាយការណ៍មក​លើសុំការដោះស្រាយពីថ្នាក់លើតាមលទ្ធភាពជាក់ស្តែង​ឱ្យទាន់ពេលវេលា។

​ចំពោះតម្លៃអគ្គិសនី លោកប្រធានក្រុមការងារបានប្រាប់ប្រជាពលរដ្ឋថា៖ អគ្គិសនីកម្ពុជា​ បានសម្របសម្រួលជាមួយក្រមហ៊ុនឯកជន​ ត្រូវយកតាមតម្លៃរដ្ឋ ចាប់ពីខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ​ ដោយ​រដ្ឋជាអ្នកបង់ថ្លៃលម្អៀង​ជូន​។

នៅចុងបញ្ចប់​ ឯកឧត្តម ​​គន់​ គីមក៏បានថ្លែងអំ​​ណរគុណ​ចំពោះប្រជាពលរដ្ឋដែលតែងតែចូលរួមបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា​ក្នុងអាណត្តិកន្លងមក​ និងស្នើឱ្យ​បន្តបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ទៀត​​។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post