header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ ប្រជាពលរដ្ឋ បានប្រាប់ឲ្យដឹងថា មានទីតាំងហ្គេមបាញ់ត្រីដ៏ធំមួយ កំពុងបើកទាំងយប់ទាំងថ្ងៃ ក្នុងខណ្ឌចំការមន កំពុងបើកលេងយ៉ាងរលូន ទាំងយប់ទាំងថ្ងៃ គ្មានការបង្ក្រាប សង្ស័យអាជ្ញាធរសង្កាត់/ខណ្ឌជាអ្នកបើកភ្លើងខៀវ ធ្វើជាបិទភ្នែក រក្សាទុកមិនបង្ក្រាប ថ្នូរនិងផលប្រយោជន៍ ចូលហោបៅខ្លួន ឬយ៉ាងណា? ។

ប្រភពច្បាស់ការ បានបញ្ជាក់ថា ទីតាំងហ្គេមបាញ់ត្រីដែលជាជម្រកនៃការប្រើប្រាស់ ចែកចាយ ជួញដូរថ្នាំញៀននេះ មានទីតាំងក្បែររង្វង់មូលផ្សារដើមថ្កូវ ផ្លូវ៤៨៨ ក្រុមទី២៤ ភូមិ៣ ផ្ទះ៤២Eo ខណ្ឌចំការមន រាជធានីភ្នំពេញ និងមានទីតាំងផ្សេងទៀត ជាពិសេស ហ្គេមអនឡាញបង្កប់ល្បែងភ្នាល់ ចាក់បាល់ ឆ្នោតយួន នៅតាមបណ្តាទីតាំងប្តូរ/វេលុយ Wing, True Money, E-Money, Asia វេលុយ គ្រប់បណ្តាសង្កាត់ ក្នុងខណ្ឌចំការមន បាននិងកំពុងបើកលេងយ៉ាងរលូន ទាំងឈប់ទាំងថ្ងៃ ផ្គើននិងបទបញ្ជារបស់សាលារាជធានីភ្នំពេញ ផ្ទុយនឹងគោលនយោបាយភូមិ-សង្កាត់ទាំង៩ចំណុច របស់រាជរដ្ឋាភិបាល ។

ហើយអ្វីដែលមហាជនហួសចិត្តបំផុតនោះ ហ្គេមបាញ់ត្រី ហ្គេមអនឡាញ និងកន្ទុយលេខ (ឆ្នោតយួន) ជាច្រើនកន្លែង ក្នុងខណ្ឌចំការមន នៅតែបន្តបើកលេងយ៉ាងគគ្រឹកគគ្រេង អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ប្រឹងរក្សាទុកជាឆ្នាំងបាយទៅវិញ ។

មជ្ឈដ្ឋានទូទៅបានរិះគង់ចំៗទៅលើលោក ព្រុំ សំខាន់ អភិបាល នៃអភិបាលរង លោកចៅសង្កាត់ និងលោកវរៈសេនីយ៍ យិន សាន លោកអធិការខណ្ឌចំការមន ថាកំពុងផ្គើន និងបញ្ជារបស់សម្តេចក្រឡាហោម ស ខេង ពេញទំហឹងហើយ ។

គួរររំលឹកដែរថា លោក ឃួង​ ស្រេង​ អភិបាលរាជធានីភ្នំពេញ តែងតែងក្រើនរំលឹកដល់អភិបាលខណ្ឌទាំង១២ និងមន្ត្រីជំនាញពាក់ព័ន្ធទាំងអស់ ត្រូវលុបបំបាត់ទីតាំងទាំងឡាយណា ដែលល្មើសច្បាប់ ក្រោមរូបភាពបើកអ៊ីនធឺណេត​២៤ម៉ោង ព្រោះល្បែងស៊ីសងគ្រប់ប្រភេទ ជាដើមចមនៃបទល្មើស លួច ឆក់ ប្លន់​ បង្កអសន្តិសុខដល់សង្គម ជាពិសេស ផ្ទុយគោលនយោបាយ ភូមិ-សង្កាត់ មានសុវត្ថិភាពទាំង៩ចំណុច របស់ប្រមុខរាជរដ្ឋាភិបាលថែមទៀតផង ។

សម្តេចក្រឡាហោម ស ខេង បានចេញសេចក្តីណែនាំឲ្យមន្ត្រី កងកម្លាំងមានសមត្ថកិច្ចទាំងអស់ បង្រ្កាបល្បែងស៊ីសងខុសច្បាប់ ដែលបង្កការប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ ប៉ះពាល់សីលធម៌សង្គម និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ពិសេស គឺការអនុវត្តគោលនយោបាយ ភូមិ-ឃុំ មានសុវត្ថិភាពរបស់រាជរដ្ឋាភិបាល ។

សម្តេចក្រឡាហោម ស ខេង ក៏បានសង្កត់ធ្ងន់ដែរថា ចំពោះល្បែងស៊ីសងខុសច្បាប់ ដែលបានលបលួចបើក និងបានបើកជាចំហរ នៅតាមបណ្តាមូលដ្ឋានមួយចំនួន កន្លងមកនោះ ដូចជា៖ ល្បែងជ្រកក្រោមស្លាកល្បែងស្របច្បាប់ ឆ្នោត ឡូតូ ភ្នាល់ បាល់ភ្នាល់អនឡាញ ល្បែងអ៊ិនធឺណេត២៤ម៉ោង ឆ្នោតកន្ទុយលេខ ល្បែងជល់មាន់ ល្បែងភា្នល់ទឹកភ្លៀង ល្បែងបាញ់ត្រី និងល្បែងនានា ដែលជ្រកក្រោមល្បែងក្មេងលេង និងទាំងអាជីវកម្មខុសច្បាប់ គឺត្រូវបានប្រកាសបិទទាំងស្រុង ។

ប្រជាពលរដ្ឋសំណូមពរទៅដល់លោក ព្រុំ សំខាន់ អភិបាល នៃគណៈអភិបាលខណ្ឌចំការមន និងលោក យិន សាន ដែលជាអធិការខណ្ឌចំការមន មេត្តាមានវិធានខ្លះ ចំពោះបនល្បែងស៊ីសង ដែលកំពុងរីកសាយភាយពេញបន្ទុកក្នុងមូលដ្ឋានរបស់ខ្លួនផង ។

CAM POST មិនទាន់ទទួលបានការបំភ្លឺ ពីអាជ្ញាធរខណ្ឌចំការមននោះនៅឡើយទេ អង្គភាពយើងខ្ញុំ ស្វាគមន៍រាល់ការបកស្រាយបំភ្លឺពីសមីភាគីពាក់ព័ន្ធទាំងអស់៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post