header ads

Sponsor

រិទ្ធី

លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា កំពុងតែស្ថិតនៅ កោះស្កូវ ស្រុកកំពង់ត្រលាច ខេត្តកំពង់ឆ្នាំង។ លោកប្រធានគណបក្សនេះបានផ្ញើសារពីតំបន់នោះថា៖ មិនមែនជារឿងលេងសើច ឬចង់បានប្រជាប្រិយភាពស្អីនោះទេ គឺខ្ញុំ ពេជ្រ ស្រស់ នឹងប្តេជ្ញាបោសសំអាតឲ្យអស់ពួកជនអន្តោប្រវេសន៍ខុសច្បាប់ដែលរស់នៅក្នុងប្រទេស
កម្ពុជា ជាពិសេសជនអន្តោប្រវេសន៍ ដែលសង់ផ្ទះបណ្តែតទឹកនេះតែម្តងនៅពេលដែលខ្ញុំឈ្នះឆ្នោតដឹកនាំប្រទេសកម្ពុជារបស់យើង។

លោក ពេជ្រ ស្រស់ បានប្តេជ្ញារំដោះមាត់ទន្លេជូនប្រទេសកម្ពុជាយើងមកវិញឲ្យខាងតែបាន។ លោក ក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋខ្មែរបោះឆ្នោតជូន គណបក្សយុវជនកម្ពុជា ដែលមានរូបសញ្ញាជញ្ជីង ឈរនៅលេខរៀងទី១៥ គឺបោះឆ្នោតសង្រ្គោះខ្លួនឯង និងការអភិវឌ្ឍជាតិខ្មែរយើងអោយរុងរឿង។

សូមរំលឹកថា សារនយោបាយរបស់លោក ពេជ្រ ស្រស់ ត្រូវបានសម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី ប្រតិកម្មយ៉ាងខ្លាំង កាលពីពេលកន្លងទៅថ្មីៗនេះ។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post