header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ នារីវ័យក្មេងជនជាតិវៀតណាមម្នាក់ បាន​លោតសម្លាប់ខ្លួនពីលើអាគារខុន DECSTLE ( ឌីខាស់ស៊ល) ជាន់ទី២៩ ស្ថិតតាមបណ្ដោយផ្លូវ២៩៤ ក្នុងសង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ កាលពីវេលាម៉ោង៧យប់ ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៨។

នារីរូបនេះ​ឈ្មោះ ហ្វៀង ស៊ីជុគ អាយុ២៨ឆ្នាំ ជនជាតិវៀតណាម មុខរបរមេផ្ទះ ស្នាក់នៅបន្ទប់លេខ៧ជាន់ទី២៩  មានប្ដីជាជនជាតិចិន ធ្វើការនៅសាំងហ្គាពួរ មិនត្រូវស្គាល់អត្តសញ្ញាណនៅឡើយ។

ប្រភពពីកន្លែងកើតហេតុ បានឲ្យ​ដឹងថា មុនពេលកើតហេតុ គេឮសំឡេងលាន់យ៉ាងខ្លាំង ស្រាប់តែក្រឡេកមើលទៅមុខខុនដូរ ឃើញនារីវ័យក្មេងបានស្លាប់។

នារីបម្រើម្នាក់ បានប្រាប់ឲ្យ​ភ្នាក់ងារ CAM POST ឲ្យ​ដឹងថា នារី​រងគ្រោះ(សព) បានប៉ុនប៉ងសម្លាប់ខ្លួនតាំងពីថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៨ មកម្ល៉េះ តែពុំបានសម្រេច​ លុះនៅ​ថ្ងៃកើតហេតុខាងលើ ដោយសារឈ្លោះជាមួយប្តីតាមទូស័ព្ទ ពីព្រោះខឹងប្តីមានស្រីនៅសាំងហ្គាពួរ មិនព្រមមកខ្មែរសោះ ទើបឲ្យគាត់(សព)សម្រេចចិត្តលោតសម្លាប់ខ្លួន ចោលកូន ២នាក់ (កូន​ប្រុសអាយុ១០ឆ្នាំ និងកូនស្រីប្អូនអាយុ៩ខែ) យ៉ាងអាណោចអាធ័ម។

ក្រោយកើតហេតុសមត្ថកិច្ចជំនាញបានចុះ​មកធ្វើកោសលវិច័យ រួចសន្និដ្ឋានថា នារី​រងគ្រោះ ពិតជាលោតពីលើអាគារខុនដូរ សម្លាប់ខ្លួន ពិតប្រាកដមែន។ ពិនិត្យ​ចប់​សពនារី​រងគ្រោះ ត្រូវរថយន្តសាម៉ុយ ដឹកទៅតម្កល់ទុកនៅវត្តស្ទឹងមានជ័យ រង់ចាំសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post