header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

រហូតមកដល់ថ្ងៃទី ១៩ មិថុនា ឆ្នាំ ២០១៨នេះ យើងសង្កេតឃើញមានគណបក្សនយោបាយចំនួន៤ ប៉ុណ្ណោះ ក្នុងចំណោមគណបក្សទាំង២០ ដែលបានគោរពវិញ្ញណក្ខន្ធ អ្នកម្នាង អ៊ុក ផល្លា នៃសម្តេចក្រុមព្រះ នរោត្តម រណឬទ្ធិ ព្រះប្រធានឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ដែលបានតម្កល់ប្រារព្ធធ្វើបុណ្យតាមប្រពៃណីជាតិខ្មែរ នាវត្តបទុមវតីរាជវរារាម រាជធានីភ្នំពេញ។

សូមជម្រាបជូនថា សពអ្នកម្នាង​ អ៊ុក​ ផល្លា​ នឹងបូជា​ នៅថ្ងៃទី២០​ ខែមិថុនា​ ស្អែកនេះ នៅខាងមុខវត្តបទុវត្តី។

ប្រសិនបើមានអ្វីខ្វះខាតក្រុមការងារសូមអធ្យាស្រ័យ និងរីករាយក្នុងការកែប្រែជូន!

សូមបញ្ជាក់ថា អ្នកម្នាង អ៊ុក ផល្លា ភរិយា​នៃសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ បានទទួលមរណភាពនៅវេលាថ្ងៃត្រង់ ថ្ងៃអាទិត្យ ទី១៧ ខែមិថុនា ឆ្នាំ២០១៨ ក្រោយឧប្បទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ នៅក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

សម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ និងអ្នកម្នាង អ៊ុក ផល្លា បានជួបឧប្បទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ នៅលើកំណាត់ផ្លូវជាតិលេខ៤ ចន្លោះ​គីឡូម៉ែត្រ​២០០-២០១​ ស្ថិតនៅ​ក្នុង​ភូមិ​អូរតាសេក ឃុំ​អូរឧកញ៉្ញាហេង​ ស្រុក​ព្រៃនប់​ ខេត្ត​ព្រះសីហនុ នាវេលាម៉ោង៨៖៥០នាទីព្រឹក ថ្ងៃ​អាទិត្យ​ ៥កើត ​​ខែ​បឋមាសាធ​ ឆ្នាំ​ច​ សំរឹទ្ធិស័ក​ ព.ស​២៥៦២​ ត្រូវនឹង​ថ្ងៃ​ទី​១៧​ ខែ​មិថុនា​​​ ឆ្នាំ​២០១៨នេះ។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post