header ads

Sponsor

រិទ្ធី

សម្តេច​តេ​ជោ ហ៊ុន សែន ​នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ​កម្ពុជា បាន​ថ្លែង​ថា​ថ្ងៃ​ទី​២០ ខែមិថុនា ឆ្នាំ២០១៨ ជា​ថ្ងៃ​ខួប​លើក​ទី​៤១​ឆ្នាំ​នៃ​ដំណើរ​ឆ្ពោះទៅកាន់​របប​ប្រល័យពូជសាសន៍​ប៉ុល ពត (២០ មិថុនា ១៩៧៧-២០ ​មិថុនា ២០១៨) ដែលជា​ថ្ងៃ ដែលសម្តេច និង​សម​មិត្ត​មួយ​ចំនួនទៀត​បាន​ប្រថុយ​ជីវិត​ដើម្បី​សង្គ្រោះ​ជីវិត​ប្រជាជន​ឲ្យ​រួច​ផុត​ពី​របប​ដ៏​សាហាវ​យុងខ្នងនេះ​។

​សម្តេចបាន​សម្រេចចិត្តដោយ​ការ​ឈឺ​ចាប់​យក​ជីវិត​ធ្វើ​ដើមទុន ដើម្បី​តស៊ូ​រំដោះ​ប្រជាជន​កម្ពុជា​ចេញពី​របប​ប្រល័យពូជសាសន៍ ប៉ុល ពត​។ សម្តេចសង្កត់ធ្ងន់ថា៖ ​ទោះបី​ពេលនេះ​ខ្លួន​សម្តេច ​និង​ប្រជាជន​កម្ពុជា​កំពុង​ទទួលបាន​នូវ​សេចក្តីសុខ តែ​សម្តេច​មិនដែល​ភ្លេច​នូវ ទឹកភ្នែក​រាប់ម៉ឺន​រាប់សែន​ដំណក់ នៅពេលដែល​ខ្ញុំ​ឈាន​ជើង​ចេញពី​មាតុភូមិ​ចោល​ប្រជាជន​កម្ពុជា​ដែល​កំពុង​រងគ្រោះ​ពិសេស​ចាកចេញ​ចោល ភរិយា​ដ៏​កម្សត់​ដែល​កំពុង​មាន​ផ្ទៃពោះ​​។

​សម្តេច​តេ​ជោ បានរំលឹកថា សម្តេច​អត់​មាន​ជម្រើស​ឲ្យ​ល្អ​ជាង​នេះ​ទេ​ ព្រោះ​យើង​មិន​អាច​សុំ​ការ​អាណិត​ពី​ពួក ប៉ុល ពត បានឡើយ​ ជម្រើស​ប្រកបដោយ​គ្រោះថ្នាក់ និង​ទឹកភ្នែក​នោះ​ហើយ​ដែល​នាំមក​នូវ​សេចក្តីសុខ និង​ការរីកចម្រើន​រហូត​សព្វ​ថ្ងៃនេះ​។

ជាមួយគ្នា​នោះដែរ​សម្តេច​តេ​ជោ បាន​បញ្ជាក់​ទៀត​ថា ​ដើម្បី​រំលឹក​ដល់​ខួប​៤១​ឆ្នាំ​នៃ​ការតស៊ូ​ (២០ មិថុនា ១៩៧៧-២០​មិថុនា ២០១៨) សម្តេច​បាន​រៀបចំ​ចម្រៀង​មួយ​បទ​មាន​ចំណងជើង​ថា​ដើមទុន​ជីវិត​ ​ទុក​សម្រាប់​ការ​ស្តាប់ និង​ស្វែងយល់​របស់​បងប្អូន​ជនរួមជាតិ​ផងដែរ​។​
​ទាក់ទង​នឹង​ដំណើ​ឆ្ពោះទៅកាន់​របប​ប្រល័យពូជសាសន៍​នេះ ក្រសួងការពារជាតិ សហការ​ជាមួយ​ក្រសួង​អប់រំ ​យុវ ជន​ និង​កីឡា កំពុង​រៀបចំ​តាក់​តែ​បោះពុម្ព​សៀវភៅ និង​ដាក់​ក្នុង​កម្មវិធីសិក្សា​របស់​ជាតិ​ផង​ដែរ​ ដើម្បី​ឲ្យ​ក្មេង​ជំនាន់​ក្រោយ​បាន​យល់ និង​ជ្រាប​ច្បាស់​បន្ថែមទៀត​ពី​ដំណើរ​ឆ្ពោះទៅកាន់​របប​ប្រល័យពូជសាសន៍​ប៉ុល ពត​។

សូមរំលឹកថារបបប្រល័យពូជសាសន៍ ប៉ុល ពត (កម្ពុជាប្រជាធិបតេយ្យ) មានរយៈពេល៣ឆ្នាំ ៨ខែ និង២០ថ្ងៃ (១៧ មេសា ១៩៧៥-០៧ មករា ១៩៧៩) ដែលបានសម្លាប់ប្រជាពលរដ្ឋខ្មែរជិត២លាននាក់។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post