header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

អ្នកស្រី អ៊ុំ សុផានី ជាអ្នកនិពន្ធខ្មែរដ៏ឆ្នើម និងល្បីល្បាញម្នាក់ ដែលចូលចិត្តសរសេររឿងពិត និងខ្លះទៀតមានលក្ខណៈជាប្រវត្តិសាស្ដ្រហើយ និងកំណាព្យផងដែរ។

អ្នកស្រី អ៊ុំ សុផានី ជាកវីនិពន្ធប្រលោមលោកដែលបានជាប់ជ័យលាភីជាច្រើនដងក្នុងចំនោមសៀវភៅដែលអ្នកស្រី បាននិពន្ធរួចមកហើយ…អ្នកស្រីពិតជាមរតកដ៏មានតម្លៃរបស់ខ្មែរ។

ប៉ុន្តែពិតជាសោកស្តាយបំផុតសម្រាប់ប្រជាពលរដ្ឋកម្ពុជាទាំងអស់ ពីព្រោះតែកាលពីប៉ុន្មានម៉ោងមុន ថ្ងៃទី២​ ខែមិថុនា ឆ្នាំ២០១៨ នេះ  អ្នកនិពន្ធខ្មែរដ៏ឆ្នើម អ្នកស្រី អ៊ុំ សុផានី បានទទួលមរណៈភាពហើយដោយសារតែរោគគាពាធ។

មហាជនជាច្រើនពិតជាមានការសោកស្តាយ ដែលបាត់បង់មនុស្សដ៏ឆ្នើមរបស់ខ្មែរ គឺ អ្នកស្រី អ៊ុំ សុផានី ដែលបន្សល់ទុក្ខនៅស្នាដៃជាច្រើនរាប់មិនអស់សម្រាប់មនុស្សជំនាន់ក្រោយៗទៀត។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post