header ads

Sponsor

រិទ្ធី

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា មិនទាន់ស្អីផងមានអ្នកគាំទ្រគណបក្សនយោបាយខ្លះ បានយកគោលការណ៍របស់បក្សគេមកប្រៀបធៀប ជាមួយបក្សកាន់អំណាច ដូច្នេះកុំយកមកប្រៀបធៀប គួរតែមកពិចារណាផង ព្រោះគណបក្សប្រជាជនកម្ពុជាមានឬសរឹងមាំណាស់ ខណៈមេគណបក្សដែលយកមកប្រៀបធៀបនោះ គឺ      សម្តេចជាអ្នកផ្តល់លុយឲ្យទៅរៀន នៅអាល្លឺម៉ងរហូតដល់បានទទួលងារជាបណ្ឌិត។

ការថ្លែងបែបនេះធ្វើឡើងក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យភូមិន្ទភ្នំពេញជាង ៣ពាន់នាក់ នៅមជ្ឈមណ្ឌលកោះពេជ្រ នៅព្រឹកថ្ងៃសុក្រ ១០កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៨ នេះ។

សម្តេច ហ៊ុន សែន បានថ្លែងបន្តថា គោលការណ៍៧ចំណុច របស់បក្សគេមកប្រៀបធៀបជាមួយគណបក្សប្រជាជន ហើយថា បក្សទាំងពីរនេះខុសគ្នា ដោយគេបានលើកមេបក្សរបស់គេ កុំអាលនិយាយអីក្មួយអើយ។

សម្តេចសង្កត់ធ្ងន់ថា អ្នកដែលនិយាយនោះគឺខ្ញុំជាអ្នកបញ្ជូនទៅរៀននៅអាល្លឺម៉ង់ទេ កុំអាលនិយាយអ្វី។ អ្នកមិនទាន់បានបញ្ចេញអ្វីនៅឡើយទេ អ្នកមិនទាន់ចេះគ្រប់គ្រង មនុស្សទេ គ្រប់គ្រងអង្គការមិនកើតផង ។ យើងលើកតែពីគោល នយោបាយរបស់យើង បានហើយ កុំលើកពីគោលនយោបាយរបស់បក្សដទៃ ។

គេលើកទំនិញរបស់គេ គេមិនបានបង្អាប់ទំនិញអ្នកដទៃទេ ។ ខ្ញុំផ្តាំទៅវិញថា មេអ្នកឯងខ្ញុំបញ្ជូនទៅរៀននៅ អាល្លឺម៉ង់ទេ គួរបញ្ចេញឃ្លីបហ្នឹងមក មេមិននិយាយទេ។ ខ្ញុំដឹងថា ម៉ាស៊ីនកិនស្រូវកន្លែងណាត្រូវលក់ តែខ្ញុំមិនបញ្ចេញលុយទិញទេ។

ទោះបីជាសម្តេចមិនបញ្ចេញឈ្មោះគណបក្សណាក៏ដោយ តែគេដឹងច្បាស់ថាសម្តេចសំដៅទៅគណបក្សប្រជាធិបតេយ្យមូលដ្ឋាន ដោយសារតែនៅលើគេហទំព័ររបស់គណបក្សនេះបានសរសេរប្រៀបធៀបលក្ខណសម្បត្តិខុសគ្នា៧យប្រការរវាងបេក្ខភាពនាយករដ្ឋមន្រ្តី CPP និង GDP៖ CPP (20) vs. GDP (7)

១) ងាកឆេះ vs. ងាកផ្តល់ចំណេះ ២) ចូលចិត្តប្រើកម្លាំង vs. ចូលចិត្តប្រើគំនិត ៣) បទពិសោធន៍សង្រ្គាម vs. បទពិសោធន៍អភិវឌ្ឍន៍ ៤) ប្រើប្រព័ន្ធបញ្ជាពីលើទៅក្រោម vs. ប្រើប្រព័ន្ធប្រជាធិបតេយ្យពីក្រោមមកលើ ៥) ចង់បញ្ជាសមាជិករដ្ឋសភា vs. ចង់ស្តាប់សមាជិករដ្ឋសភា ៦) រក្សារចនាសម្ព័ន្ធបក្សក្នុងស្ថាប័នមន្រ្តីរាជការ vs. លុបបំបាត់រចនាសម្ព័ន្ធបក្សក្នុងស្ថាប័នមន្រ្តីរាជការ ៧) អភិវឌ្ឍជាតិពឹងលើជំនួយ vs. អភិវឌ្ឍជាតិពឹងលើខ្លួនឯង។ បើអ្នកចង់បាននាយករដ្ឋមន្រ្តីងាកឆេះ សូមបោះឲ្យលេខ២០ តែបើអ្នកចង់បាននាយករដ្ឋមន្រ្តីងាកផ្តល់ចំណេះសូមបោះឲ្យ លេខ ៧ ។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post