header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

បាត់ដំបងៈ គ្រោះថ្នាក់ចរាចរណ៍រវាង រថភ្លើង​បុក​រថយន្ត​អង្គភាព ​CMAC ខ្ទាតចេញពីផ្លូវក្រឡាប់ផ្ងារជើងនៅមុខ​មជ្ឈមណ្ឌល​សកម្ម​ភាព​កំចាត់មីន​ខេត្តបាត់ដំបង កាលពី​ថ្ងៃទី០៦ខែមិថុនា​ឆ្នាំ២០១៨ ស្ថិត​ក្នុងភូមិ​អណ្តូង​ចេញ សង្កាត់​អូរ​ចារ ក្រុង​បាត់ដំបង ខេត្តបាត់ដំបង។

ករណី​គ្រោះថ្នាក់​ចរាចរណ៍ មួយ​កើតឡើង​រវាង​រថភ្លើង ១ ខ្សែ ធ្វើដំណើរ​ពី​បាត់ដំបង ទៅ​ក្រុង​សេរី​សោភ័ណ ពេល​បើក​មកដល់​ត្រង់ចំណុច​ខាងលើ​ក៏មាន​រថយន្ត ១ គ្រឿង ម៉ាក​នី​ស​សាន់ ពណ៌​ទឹកប្រាក់ (ជា​រថយន្ត​របស់​អង្គភាព​ស៊ីម៉ាក) ពាក់​ស្លាក​លេខ រដ្ឋ36 2-0588 បើកបរ​ដោយ​ឈ្មោះ ស្រី មុនី​រិ​ទ្ធ ភេទ​ប្រុស អាយុ ៤៤ ឆ្នាំ មុខរបរ បុគ្គលិក ស៊ីម៉ាក មាន​ទីលំនៅ​ភូមិ​អូរ​តាំ១ សង្កាត់​ទួល​តា​ឯក ក្រុង​បាត់ដំបង ខេត្តបាត់ដំបង (បណ្តាល​ឲ្យ​រងរបួស​ស្រាល)។

ជនរងគ្រោះ​ត្រូវបាន​យកទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​យោធភូមិភាគ​ទី៥ ចំណែក​រថយន្ត​ត្រូវបាន​អង្គភាព​មជ្ឈមណ្ឌល​សក​ម្ម​ភាព​កំចាត់មីន​ខេត្តបាត់ដំបង អូស​យកទៅ​រក្សាទុក​ក្នុង​អង្គភាព​ខ្លួន​វិញ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post