header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

បន្ទាយមានជ័យ​:​ មន្រ្តីកាំកុងត្រូល ខេត្តបន្ទាយមានជ័យ បានចុះត្រួតពិនិត្យបន្លែផ្លែឈើ និងគ្រឿងឧបភោគបរិភោគ ដែលកំពុងតាំងលក់នៅក្នុងផ្សារសិរីសោភ័ណ និងផ្សារថ្មី ដើម្បីស្វែងរកសារធាតុគីមី ដែលធ្វើអោយប៉ះពាល់ដល់ សុខភាពប្រជាពលរដ្ឋអ្នកប្រើប្រាស់ នៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៨។

​ក្នុងប្រតិបត្តិការចុះពិនិត្យនោះ​ លោក​ ហុង​ លៀង​ អនុប្រធានសាខាកាំកុងត្រូលទទួលបន្ទុកការិយាល័យប្រមូលចំណូលនិងទីផ្សារបាននិយាយថា​ដោយមានការណែនាំពីលោក​ សាន​ វិជ្ជាសារ៉ាវុធ​ ប្រធានសាខាកាំកុងត្រូលខេត្ត​បន្ទាយមានជ័យអោយបន្តត្រួតពិនិត្យនិងធ្វើការទប់ស្កាត់ទំនិញខូចគុណភាព ដែលជនខិលខូចមួយចំនួនលួច បញ្ចេញមកលក់ចែកចាយលើទីផ្សារ។

មន្ត្រីជំនាញបានធ្វើតេស្តបឋមទៅលើទំនិញដែលមានហានិភ័យខ្ពស់ ដូចជា៖ សរសៃមីលឿង គុយទាវសរសៃតូច ប្រហិតសាច់គោ មឹក បង្គារ​ បន្លែគ្រប់ប្រភេទដើម្បីរកសារធាតុគីមីហាមឃាត់៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post