Sponsor
រិទ្ធី

នៅយប់ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៨ ចោរមួយក្រុមបានចូលគាស់ផ្ទះយករថយន្ដមួយគ្រឿងម៉ាក Lexus 300 ពាក់ស្លាកលេខភ្នំពេញ 2AL-0768 ក្នុងផ្ទះមួយស្ថិតក្នុងភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ម្ចាស់ផ្ទះរងគ្រោះត្រូវបានគេស្គាល់ថាជាមន្ដ្រីនគរបាលម្នាក់ ឈ្មោះ កែ សេរីវឌ្ឍនា បម្រើការនៅអគ្គស្នងការនគរបាលជាតិ។  លោក សេរីវឌ្ឍនា បានរៀបរាប់ឲ្យដឹងថា នៅយប់មិញនេះ គាត់មិនសម្រាកនៅផ្ទះនោះទេ លុះមកដល់ផ្ទះវិញនៅព្រឹកឡើង ស្រាប់តែឃើញទ្វាររបងបើក ក៏ផ្អើលឆោឡោតែម្ដង។

តាមប្រជាពលរដ្ឋនៅក្បែរផ្ទះកើតហេតុបានបញ្ជាក់ថា នៅចន្លោះប្រហែលម៉ោង១យប់ ឃើញមានមនុស្សបើកឡានចេញពីផ្ទះរបស់ជនរងគ្រោះ ប៉ុន្ដែមិនចាប់អារម្មណ៍នោះទេ នឹកស្មានថាម្ចាស់ផ្ទះត្រូវមានធុរៈចេញទៅក្រៅ ប៉ុន្ដែព្រឹកឡើងទើបដឹងថា មានក្រុមចោរចូលគាស់យករថយន្ដ។

លោក សេរីវឌ្ឍនា បានបញ្ជាក់បន្ថែមថា៖ ក្រុមចោរមិនត្រឹមតែគាស់យករថយន្ដនោះទេ តែបានចូលរើកកកាយទូរដាក់អីវ៉ាន់នៅក្នុងផ្ទះទៀត។ ហើយ លោក សេរីវឌ្ឍនា បានអំពាវនាវដល់សមត្ថកិច្ចជំនាញជួយបន្ដស្រាវជ្រាវរករថយន្ដ និងចាប់ជនល្មើសមកផ្តន្ទាទោសតាមផ្លូវច្បាប់ និងអំពាវនាវដល់សាធារណជន ប្រសិនបើប្រទះឃើញរថយន្ដខាងលើ សូមជួយរាយការណ៍ជូនសមត្ថកិច្ចដែលនៅក្បែរ។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor